កាលពីពេលថ្មីៗកន្លងទៅនេះ យើងបានឃើញនូវព័ត៌មានចចាមអារាមជាច្រើន និយាយអំពីiPhone តំលៃថោក ដែលប្រភពមួយចំនួនបានឲ្យដឹងថា Apple នឹងធ្វើការបង្ហាញខ្លួនវា នៅរដូវវិស្សមកាល ឆ្នាំនេះ ហើយនៅថ្ងៃនេះ រូបភាពរបស់វា បានបន្តលេចចេញនៅលើគេហ-ទំព័រ iphonelife.com។
គេហទំព័រនេះបានឲ្យដឹងថា រូបភាពទាំងនេះត្រូវបានរចនាឡើង តាមរយះបណ្តាព័ត៌មាន ដែលពួកគេទទួលបាន ពីបណ្តាប្រភពដែលគួរឲ្យជឿជាក់ ពីបណ្តាដៃគូសហការផ្គត់ផ្គង់ឧបករណ៍ដល់ Foxconn ដូច្នេះរូបភាពនេះ គឺដូចច្រើនទៅនឹង ឧបករណ៍ជាក់ស្តែង ដែលកំពុងត្រូវបានធ្វើការអភិវឌ្ឍ។ ក្នុងនោះ iPhone តំលៃថោក មានការរចនាម៉ូត ដូចនឹង iPod Touch Gen 5 ថ្មី។ ជាក់ស្តែង វាមានរាងក្រាស់ជាង ជាមួយសំបកធ្វើពីជ័រ។ ការរចនាម៉ូត ក៏បានយកលំនាំតាម iPhone 5 ផងដែរដូចជា រន្ធដោតកាសស្តាប់តន្រ្តី រន្ធសាក lightning និង Speaker ដែលស្ថិតនៅផ្នែកខាងក្រោមទូរស័ព្ទ។
ជាមួយការចំណាយមានព្រំដែន ក្រៅពីសំបកធ្វើពីជ័រ iPhone តំលៃថោក ក៏មិនត្រូវបានបំពាក់នូវអេក្រង់ retina ឡើយ គឺជំនួសដោយ Version ទាបជាង។ ស្មាតហ្វូននឹងប្រើប្រាស់ chip A5ដូចនៅលើ iPhone 4S ។ បណ្តាព័ត៌មានចចាមអារាមលើកមុនៗ ក៏ប្រហាក់ប្រហែលនឹងលើកនេះដែរ តើ Apple នឹងធ្វើដូច្នេះ ពិតមែនឫ?

ដោយ៖ សិលាព្រភព៖ TTE