មនុស្សជាច្រើនបានប្រមូលផ្ដុំគ្នានៅខាងក្រៅអគារប្រារព្ធពិធីជប់លៀងអបអរចំពោះលោក Donald Trump មុនពិធីឡើងកាន់អំណាចនៅ Washington ដើម្បីធ្វើបាតុកម្ម ហើយក៏បានប៉ះទង្គិចគ្នាជាមួយនគរបាល។

/

ក្រុមសមត្ថកិច្ចពេលនេះ ត្រូវបានគេជឿថា បានត្រៀមខ្លួនជាស្រេចក្នុងការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករ នេះបើតាមទំព័រ RT។ ក្រុមបាតុករបានគប់វត្ថុនានាទៅលើក្រុមនគរបាល។

Alexander Rubinstein អ្នកយកព័ត៌មានឱ្យទីភ្នាក់ងារសារព័ត៌មាន RT និយាយថា មានសម្លេងផ្ទុះ ខណៈដែលមានការប៉ះទង្គិចរវាងក្រុមបាតុករ និងក្រុមនគរបាល។

ប្រែសម្រួល ៖ តារាប្រភព ៖ RT/Youtube