រដ្ឋកាលីហ្វ័រញ៉ាៈបុរសដែលរស់នៅរដ្ឋកាលីហ្វ័រញ៉ានឹងត្រូវគេបញ្ជូនទៅ ពន្ធធនាគារ ដោយ
សារតែបិទប័ណ្ណផ្សព្វផ្សាយ ដោយមានផ្ដល់ជារង្វាន់ ៣,០០០ដុល្លាដល់ជនណាដែលចាប់បាន
មិត្តប្រុសស្បែកខ្មៅ របស់កូនស្រីគាត់ទោះបីជាស្លាប់ ឬ រស់។

លោក ដូមិនកូស ចូល អូលីវៀរ៉ា ( Domingos Jose Olivera) ត្រូវបានតុលាការនៅតំបន់
សាន ឌៀហ្គូ( San Diego) បានកាត់ឲ្យ លោក ដូមិនកូស ចូល អូលីវៀរ៉ា ( Domingos
Jose Olivera) ជាប់គុកចំនួន ៧ ឆ្នាំ ៤ ខែ ពីបទផ្ដល់ប្រាក់កាសដើម្បីអោយមានការ
ធ្វើឃាតកម្ម និង ការផ្សព្វផ្សាយគំរាមប្រឆាំង និង បុរសដែលជាមិត្តស្រីរបស់កូនរបស់
ខ្លួនសៀន ខឺត (Sean Kirk)។

នៅក្នុងប័ណ្ណផ្សព្វផ្សាយនោះមានដាក់ឈ្មោះ និង រូបថត របស់សៀន ខឺត និង ចំនួនទឹក
ប្រាក់រង្វាន់ទោះបីជា គេចាប់បាន សៀន ខឺត នៅរស់ ឬ ស្លាប់។

នៅក្នុងការកាត់ក្ដី កាលពីថ្ងៃច័ន្ទ តុលាការបានហៅលោក ដូមិនកូស ចូល អូលីវៀរ៉ា ថាជាឪពុកដែលរិតត្បិតសិទ្ធិ និង ហួងហែងកូនស្រីជ្រុល។

ឪពុកម្នាក់នេះថែមទាំងអោយកូនស្រីរបស់ខ្លួនចុះកិច្ចសន្យាមួនដែលបញ្ជាក់ថា បើកូនស្រី
របស់ខ្លួនទាក់ទងនិងបុរសស្បែកខ្មៅនោះ ទាំងកូនស្រី និង មិត្តប្រុសត្រូវតែស្លាប់។

ប្រភព៖ USATODAY
ដោយ៖សំអាត