ទីប្រជុំជន Scenic ទាំងមូលដែលស្ថិតក្នុងរដ្ឋ South Dakota ក្នុងសហរដ្ឋអាមេរិច កំពុងតែត្រូវ
បានប្រកាសលក់ក្នុងតំលៃ ៧៩៩០០០ ដុល្លាអាមេរិច ។

ទីប្រជុំជន Scenic មានទំហំ ១៨៦០០០ ម៉ែត្រការ៉េ រួមមាន ប៉ុស្តិ៍ប្រៃសណីយ មួយ ស្ថានីយ៍
លក់ប្រេងឥន្ធនៈ ១ ហាងលក់ទំនិញមួយ និង គុកគ្មានមនុស្សនៅចំនួន ២ រួមទាំងរង្គសាល
មួយផងដែរ ។
ស្ថានីយ៍រថភ្លើង បានសាងសង់ឡើងនៅដើមសតវត្សរ៍ទី ២០ និងបានឆ្លងកាត់រាល់ដំណាក់
កាលជាច្រើននៅក្នុងប្រវត្តិសាស្ត្រ របស់អាមេរិច បច្ចុប្បន្នទីប្រជុំជន Scenic មានតែអ្នកស្រុក
ចំនួន ៩នាក់ប៉ុណ្ណោះនិងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ស្ត្រី វ័យចំណាស់ម្នាក់ ។
ទីប្រជុំជននេះបានធ្វើការប្រកាសលក់តាំងពី ៣ឆ្នាំ មុនក្នុងតំលៃ ៣លានដុល្លាអាមេរិច តែ
ដោយសារវិបត្តិធ្លាក់ចុះដ៏ធ្ងន់ធ្ងរនៃសេដ្ឋកិច្ចបានធ្វើអោយតំលៃ លក់នេះត្រូវថយមកត្រឹមតែ
៧៩៩០០០ ដុល្លាអាមេរិច ប៉ុណ្ណោះ ។
វីដេអូស្តីពី ទីប្រជុំជន Scenic
(ពី Telegraph)
រដ្ឋា