ព័ត៌មានអន្តរជាតិ ៖  ប្រភព ពីទីភ្នាក់ងារព័ត៌មាន អន្តរជាតិរបស់បារាំង ពីទីក្រុង សេអ៊ូល បានចេញ សាយ នៅថ្ងៃអង្គារ ទី ២៩ ខែកក្កដា នេះថា មន្ត្រី ជាន់ ខ្ពស់នៃយោធា កូរ៉េខាងជើង បានគម្រាមបាញ់ គ្រាប់បែកនុយក្លេអ៊ែរ ទៅសេតវិមាន ប្រធានាធិបតី   និងមន្ទីរការពារជាតិ ប៉ង់តាហ្គោន របស់អាមេរិក បន្ទាប់ពីខ្លួនចោទប្រកាន់ ថាទីក្រុងវ៉ាស៊ីនតោន   កំពុងតែបង្កភាពតានតឹង ផ្នែកយោធា នៅតំបន់ ឧប ទ្វីប កូរ៉េ ដោយការធ្វើសមយុទ្ធ ជាមួយនឹងកូរ៉េខាងត្បូង   ។ ការគំរាមយ៉ាងធ្ងន់ធ្ងរនេះ ធ្វើឡើង អំឡុង ពេលដែល លោក វ៉ាង ព្យុងសូ នាយក នៃ  ការិយាល័យ នយោបាយ  ជាន់ខ្ពស់ របស់    កូរ៉េខាងជើង ថ្លែងចំពោះមុខយោធាទាំងឡាយ ដែលបានចូលរួម   នៅក្នុងទិវារំឭកខួប នៃថ្ងៃបញ្ចប់សង្គ្រាមកូរ៉េ ឆ្នាំ ១៩៥៣ នៅពីថ្ងៃទី២៧ ខែកក្កដា   នៅរដ្ឋធានីព្យុងយ៉ាង ហើយពិធីនោះត្រូវបាន ចូលរួមដោយ សេនា ប្រមុខ គីម ចុងអ៊ុន មេដឹកនាំកំពូលនៃ រដ្ឋកុម្មុយនីស្តមួយនេះផងដែរ ៕

/

/

ប្រភព ៖ ដើមអម្ពិល និង ឥណ្ឌាថាម