វៀតណាម ៖ គំរូ iPhone 5 ពិសេសពីរ Version សុទ្ធតែបានស្រោបដោយមាស 24K ពេញតួនៃសំបកលោហធាតុ ប៉ុន្តែនៅរក្សារូបរាងដើមមួយចំនួនដូចជា ប៊ូតុងបិទបើក ប៊ូតុងសម្លេង ប៊ូតុង Silent Mode និងរន្ធដាក់ស៊ីមទូរស័ព្ទ។ ចំណែករូបនាគត្រូវបានបិទភ្ជាប់នៅផ្នែកក្រោយ ដែលធ្វើអំពីមាសផងដែរ។ គំរូ iPhone 5 នេះមិនមានការផ្លាស់ប្តូរ Software និង Hardware ខាងក្នុងឡើយ គឺនៅរក្សាដូច iPhone 5 ដើមទាំងអស់។

តំលៃលក់របស់ iPhone 5 ស្រោបមាស និងមានរូបនាគ គឺឡើងដល់ប្រហែល ៦១៤៨ ដុល្លារសំរាប់ Version បំពាក់ដោយពេជ្រធម្មជាតិ និងមានតំលៃប្រហែល ៥៦៦៨ ដុល្លារសំរាប់ Version ដែលបំពាក់ដោយត្បូងពេជ្រ rubi នៅភ្នែកនៃរូបនាគ៕

/Version បំពាក់ដោយត្បូងពេជ្រ rubi (ឆ្វេង) និង Version បំពាក់ដោយពេជ្រធម្មជាតិ(ស្តាំ)

/

/

/

/

/

/

/

/

ដោយ៖ សិលាប្រភព៖ VE