បារាំង៖ នៅពេលដែល គេហទព័រមួយចំនួន បានបង្ហោះ ឬដាក់រូបភាពក្មេងស្រីម្នាក់ ដែលមានវ័យប្រមាណជា ១០- ១១ឆ្នាំ បានធើ្វអោយមនុស្សជាច្រើននាក់ មានការបុកពោះ និងងឿងឆ្ងល់យ៉ាងខ្លាំងថា តើហេតុអ្វី បានជាក្មេងស្រីតូចមួយនោះ មានភាពស្និទ្ធស្នាលជាមួយ សត្វតោមួយក្បាល ដែលរស់នៅក្នុងសួនសត្វម្លេះ?

width=450Lasa Szagute ជាក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ ដែលមានវ័យប្រមាណជា ១១ឆ្នាំ។ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ នាងបានទៅលេងសួនសត្វ French Zoo ស្ថិតនៅតំបន់ Bandana ប៉ែកខាងជើងនៃទីក្រុងប៉ារីស ជាមួយឪពុក​ មា្ដយរបស់នាង។ ដោយចង់ថតរូបអនុស្សាវរីយ៍ នាងក៏បានឈនៅពីមុខទ្រុងសត្វតោ នៅពេលដែលឃើញក្មេងស្រីឈ​នៅក្បែរទ្រុង សត្វតោមួយក្បាល ក៏បានដើរចេញមកជិត ដែលមើលទៅ វាហាក់បីដូចមានភាពស្និទ្ធណាស់ រវាងក្មេងស្រី និងសត្វតោនោះ។

width=450អ្វីដែលធ្វើអោយមនុស្សមានការយល់ច្រលំនោះ គឺថា ដោយសារតែ ទ្រុងតោនោះត្រូវបានធើ្វឡើងអំពីកញ្ចក់ស្វិតម៉្យាង​ រឹងមាំហើយថា្ល ដែលមើលទៅ គឺសត្វតោ និងមនុស្សដូចឈជាមួយគ្នាអញ្ចឹង។ ចំពោះ Lasa Szagute បាននិយាយថា នាងមានការភិតភ័យខ្លាំង នៅពេលដែលងាកទៅ ឃើញសត្វតោនៅជាប់ខ្លួនបែបនេះ ហើយខ្លួន ក៏មិនបានសុំសត្វតោលេងជាមួយអីដែរ។ ភ័យឡើងប្រហោងពោះអស់ហើយ៎! ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

 

 

 

ដោយ៖ នារីប្រភព៖ newsday