(ភ្នំពេញ)៖ ជាប្រភេទផ្ទះឈើប្រក់ក្បឿង ដែលមានទំហំ ១៨ គុណ ១៥ ហើយមានសសរ ៣៥ ដែល​កើត​ចេញ​ពី​ញើស​ឈាម​របស់​តារា​កំប្លែង​នាយ ពែក មី ដើម្បី​ទុក​ឲ្យ​ឪពុក​ម្តាយ​នៅឯ​ស្រុ​កកំណើតខេត្តស្វាយរៀងចំណា​យលុយរហូតជិត១០ ម៉ឺន​ដុល្លារ​នោះ​ឥឡូវ​សម្រេច​បាន​ជាង​​៨០​ភាគ​រយ​ហើយ បន្ទាប់ពីបើក​ប្រតិកម្មការសាង់សង់កាលពីអំឡុងឆ្នាំ២០១៥។

នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាកំប្លែងលោក ចែម ចាន់​តារា ហៅ ពែក មី កាល​ពី​​ថ្មីៗ​​នេះ​បាន​សរ​សេរ​បង្ហោះ​ជា​សាធារណៈ​ថា ផ្ទះ​ញើសឈាមរបស់ខ្ញុំតម្លៃជិត១០​ម៉ឺន​ដុល្លារ​ស​ង់​​ជូន​លោក​ឪពុក​អ្នក​ម្ដាយ​សង់​ជិត​រួច​រាល់។ ទន្ទឹម​គ្នា​នឹង​ការ​បង្ហោះ​បែប​នេះ​តារា​កំប្លែង​នាយ ពែក មី ក៏បានបញ្ជាក់ឆ្លើយតបតាមCommetn ប្រាប់ដល់មហាជនថា បច្ចុប្បន្នផ្ទះនេះសម្រេច​កា​រសាងសង់បាន៨០ភាគរយហើយ។

ជាមួយគ្នានេះដែរក៏មានទស្សនិកជនអ្នកគាំទ្រជាច្រើនបានលើសរសើរពីតារាកំប្លែងនាយ ពែ​ក មី ផង​ដែរ​ថា​លោក​ពិត​ជា​កូន​ដែល​កត្តញូសង់គុណឪពុកម្តាយមែន។មិនត្រឹមតែប៉ុណ្ណោះ​នា​យក៏បានទម្លាក់ការងារមួយចំនួនចោល ដើម្បី​យក​ពេល​ទៅ​មើល​ការ​ខុស​ត្រូវ​ និង​សាង​សង់​ផ្ទះ​ឲ្យ​ឪពុក​ម្តាយ​ដែល​ជា​អ្នក​មាន​គុណ​ទាំង​ពីរ​ទៀត​ផង​។

សូមបញ្ជាក់ថា ផ្ទះឈើដ៏ស្កឹមស្កៃប្លែកដាច់ពីគេនៅភូមិដែលត្រូវបានតារាកំប្លែងមិនចេះរីងស្ងួតទាំងកាយវិការ និងពាក្យ​ពេចន៍កំប្លុកកំប្លែងនាយ ពែក មី សាង់សង់ជូនឪពុកម្តាយខាងលើនេះ​គឺ​មានទីតាំងស្ថិតនៅភូមិ​ពពែត​ ឃុំពពែត​ ស្រុក​ស្វាយទាប នៅ​ខេត្ត​ស្វាយ​រៀងពោលគឺជាទី​ក​ន្លែងផ្តល់​កំណើតរបស់នាយតែម្តង៕

/

/

width=730

width=730

width=730

width=730

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង