រណ្តៅមាសរបស់នាយកដ្ឋានស្តុកទុកសហររដ្ឋអាមេរិក (FED) នៅទីក្រុង New York ត្រូវ
ចាត់ទុកថា ជាកន្លែងទុកចំនួនមាសច្រើនជាងគេបំផុតនៅលើពិភពលោក។ គេជឿថា​
សុរបចំនួនមាសដែលត្រូវជីកឡើងតាំងពីមុនមក ភាគច្រើនត្រូវបានទុកនៅទីនេះ។

ជញ្ជាំងមាសក្នុងរណ្តៅរបស់ FED

ចំនួនមាសដែលត្រូវបានទុកក្នុងរណ្តៅនេះ គឺទ្រព្យសម្បត្តិរបស់រដ្ឋាភិបាល ធនាគារកណ្តាល និងអង្គការអន្តរជាតិចំនួន៣៦ នៅលើពិភពលោក។ មានត្រឹមតែផ្នែកចំនួនតូចមួយ គឺមាស
របស់​រដ្ឋាភិបាលអាមេរិក។ សូម្បីតែ FED ក៏គ្មានមាសក្នុងរណ្តៅនេះដែរ គេគ្រាន់តែ​ដើរតួនាទី​
ជាអ្នកការពារ និងរក្សាឲ្យប្រទេសផ្សេងៗប៉ុណ្ណោះ។

រណ្តៅត្រូវបានកសាងនៅក្រោមអាគារមួយនៅ Manhattan ទីក្រុង New York

ការធានាសន្តិសុខរបស់រណ្តៅមាសនេះក៏ចម្លែកដែរ។ រណ្តៅមាសនេះត្រូវសាងសង់​ឡើង​
នៅលើខឿនថ្ម រឹងល្បីរបស់ Manhattan ជាខឿនដីកម្រមាន ដែលអាចទ្រាំបានទម្ងន់សរុប
របស់រណ្តៅទាំងមូល ប្រព័ន្ធទ្វារ និងចំនួនមាសក្នុងរណ្តៅនេះ។ រណ្តៅត្រូវកសាងនៅទៀប
ជាងផ្ទៃដី ២៤,៤ម៉ែត្រ និងក្រោមផ្ទៃទឹកសមុទ្រ ១៥,៤ម៉ែត្រ។
ដើម្បីចុះរណ្តៅនេះ រថយន្តដឹកមាសត្រូវដាក់ក្នុងជណ្តើរយន្ត ចុះ៥ជាន់នៅក្រោមផ្ទៃដី។ ជណ្តើរយន្តត្រូវបានបញ្ជាដោយបុគ្គលិកម្នាក់នៅបន្ទប់ផ្សេង។ អ្នកនេះទាក់ទង​ជាមួយ
បុគ្គលិក​សន្តិសុខប្រដាប់អាវុធអមដំណើររថយន្តដឹកមាស តាមរយៈប្រព័ន្ធទំនាក់ទំនង
ផ្ទៃក្នុង។
នៅពេលមាសត្រូវបានដឹកចូលរណ្តៅហើយ វាត្រូវបានពិនិត្យដោយក្រុមបុគ្គលិក​ដែលជា​
អ្នកតំណាងរបស់ផ្នែកផ្សេងគ្នារបស់ FED៖ សវនករ អ្នកគ្រប់គ្រងឃ្លាំង អ្នកត្រួតពិនិត្យ។ គេត្រូវមានវត្តមានទាំងអស់គ្នារាល់ពេលមាសត្រូវបានជូនមកឬចេញ ឬមានអ្នកចូលឃ្លាំង។

ការគរទុកចំនួនមាសមានតំលៃជិត ១៩៤.០០០លានដុល្លារ ធ្វើឲ្យការរឹតបន្តឹង​សន្តិសុខ
នៅទីនេះ​ជាកិច្ចការដែលខានមិនបាន។ បុគ្គលិកទាំងអស់នៅ FED ត្រូវស៊ើបអង្កេតយ៉ាង
ប្រយ័ត្ន។ ក្រុមអ្នកគ្រប់គ្រងឃ្លាំងក៏ត្រូវត្រួតពិនិត្យជាញឹកញាប់ ដើម្បីធានាឲ្យបានថា ដំណើរ
សន្តិសុខ​ត្រូវអនុវត្តតាមលំដាប់។
FED និងរណ្ដៅទុកមាសរបស់គេនេះត្រូវបានការពារដោយក្រុមសន្តិសុខពិសេស។ ២ឆ្នាំម្តង គេត្រូវឆ្លងកាត់ការប្រឡង អំពីសមត្ថភាពប្រើប្រាស់កាំភ្លើងខ្លី កាំភ្លើងវែង និងកាំភ្លើងផ្សេងៗ
ទៀត ។ ទោះបីជាកំរិតតម្រូវការនៃការប្រឡងគឺបាញ់ល្អ ក៏ប៉ុន្តែបុគ្គលិកភាគច្រើននៅនេះ
គឺ​ជាប់ទាំងអស់ ហើយត្រូវបានវាយតំលៃនៅកំរិតអ្នកពូកែបាញ់ខ្លាំងទៀតផង។
សន្តិសុខក៏ត្រូវបានបង្កើនដោយប្រព័ន្ធវិទ្យុ និងកាមេរ៉ាដំណើរវិលជុំវិញ។

រណ្តៅមាសនេះគ្មានទ្វារទេ។ កន្លែងចេញចូលតែមួយគឺ របៀងតូចប្រវែង៣ម៉ែត្រ។ ប៉ុន្តែ
ដំបូង​គេត្រូវឆ្លងកាត់ទ្វារថែបមួយជាន់ទៀតទម្ងន់៩០តោន កំពស់២,៧ម៉ែត្រ។ សោរត្រូវ
បាន​ត្រូត​ពិនិត្យដោយបុគ្គលិកជាច្រើននាក់ ដូច្នេះ ប្រសិនបើមានបុគ្គលិកតែមួយ​ក៏មិន
អាច​បើកចូលបានរណ្តៅនោះទេ។

មាសមួយដុំនៅទីនេះមានទម្ងន់ប្រហែល១២គីឡូក្រាម គឺពិបាកក្នុងការយកតាម រឺ
បំលាស់ទី ដូច្នេះ​ ការត្រួតពីនិត្យបុគ្គលិក និងភ្ញៀវទេសចរនៅពេលចេញពីរណ្តៅគឺ
មិនចាំបាច់​ ដោយសារ​ភ្ញៀវមិនអាចលាក់វាក្នុងខោអាវ ស្បែកជើងបានឡើយ។
អ្នកមានមាសទុកនៅទីនេះ​ក៏ជឿជាក់​ រហូតដល់ថា្នក់ថា មិនសូវមានអ្នកសើ្នទៅពិនិត្យ
នោះទេ។ ក៏ប៉ុន្តែ ចំណុចនោះក៏មានន័យថា ប្រហែលជាមាសមិនមែនស្ថិតនៅទីនេះ
ទៀត។ ប្រហែលវាត្រូវដឹកទៅកន្លែងផ្សេងដែលមានសុវត្ថិភាពជាង ហើយរណ្តៅនេះ
គ្រាន់តែជាល្បិចបន្លំរបស់ FED។

ប្រភព៖ Cryptome, vnexpress .
ដោយ៖ ណាវី .