កាហ្សាក់ស្ដង់៖ តាមសេចក្ដីរាយការណ៍របស់ CNN បានអោយដឹងថា​​ ពេលថ្មីៗអ្នកប្រម៉ាញ់សត្វឥន្ទ្រី នៅប្រទេសកាហ្សាក់ស្ដង់ (Kazakhstan) ជាច្រើននាក់ តែងតែប្រមូលផ្ដុំគ្នានៅវាលស្មៅមួយ​ នៅជិតជ្រលងភ្នំ ដើម្បីធ្វើការចាប់សត្វឥន្ទ្រី។ តាមប្រពៃណីជនជាតិកាហ្សាក់ស្ដង់បានជឿយ៉ាងមុតមាំថា​ សត្វឥន្ទ្រីពិតអាចនាំសេចក្ដីសុខពីព្រះជាម្ចាស់ដល់ពួកគេបាន។width=455ទោះបីជាសត្វដ៏ធំ​ និងកម្រនេះអាចចាប់បាន​ហើយ និងនាំសំណាងដល់មនុស្សក៍ដោយ ក៏ប្រជាជនកាហ្សាក់ស្ដង់ មានការភ័យខ្លាច នៃការផុតពូជរបស់សត្វឥន្ទ្រីនេះដែរ។ ក្នុងការប្រម៉ាញ់ ពេលខ្លះក៏ធ្វើអោយសត្វឥន្ទ្រីងាប់ដែរ។ នេះបើតាមការអោយដឹងពីប្រជាពរដ្ឋកាហ្សាក់ស្ដង់។width=455តាមការណ៍អោយដឹងពីអាជ្ងាធរអភិរក្សសត្វព្រៃកាហ្សាក់ស្ដង់ បានអោយដឹងថា​ សត្វឥន្ទ្រីជាសត្វដ៏សម្បូរបែប និងនិមិត្ដរូបសម្រាប់ភាពខ្លាំងនៃប្រទេស កាហ្សាក់ស្ដង់ផងដែរ ប៉ុន្ដែរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ សត្វនេះសើ្ទរតែផុតពូជ ពីក្នុងព្រៃទៅហើយ។ នេះគឺដោយការប្រម៉ាញ់ ដ៏ច្រើនលើសលប់ពេក។width=455ពេលថ្មីនេះ រដ្ឋាភិបាលក្រុង អាស្ដាណា ក៏បានចេញច្បាប់មួយក្នុងការពង្រឹង​ និងថែរក្សាសត្វព្រៃ ជាពិសេស គឺការឈប់បរបាញ់សត្វឥន្ទ្រីនេះតែម្ដង។

ការពារ និងថែទាំសត្វព្រៃ គឺថែរក្សាបរិស្ថានយើងទាំងអស់គ្នា៕

ដោយ៖​ រ៉ាដាប្រភព៖ cnn