(ពិភពលោក)៖ ក្រុមហ៊ុន Price water house Coopers (PwC) ដែលជាក្រុមហ៊ុនផ្តល់សេវាកម្ម មានជំនាញវិជ្ជាជីវៈដ៏ធំជាងគេបំផុតនោះ ទើបតែបានចេញផ្សាយនូវការព្យាករណ៍របស់ខ្លួន ស្តីពីបណ្តាប្រទេសដែលនឹងមានសេដ្ឋកិច្ចរីកចំរើនខ្លាំងបំផុត នៅក្នុងឆ្នាំ២០៣០ ហើយខណៈពេលដែលលទ្ធផលរបស់ PwC បង្ហាញថាប្រទេសមួយចំនួននឹង នៅតែបន្តស្ថិតនៅលេខរៀងកំពូល ក្នុងរយៈពេល ១៣ឆ្នាំ ខាងមុខក្តី ក៏ការព្យាករណ៍ថ្មីនេះបានបង្ហាញពីការធ្លាក់ចុះ និងកើនឡើងយ៉ាងខ្លាំងក្លានៃសេដ្ឋកិច្ច របស់បណ្តាប្រទេសមួយចំនួនផ្សេងទៀតផងដែរ។

ខាងក្រោមគឺជាឈ្មោះនៃប្រទេសទាំង៣២ ដែលនឹងមានសេដ្ឋកិច្ចខ្លាំងក្លាជាងគេបំផុត នៅក្នុងឆ្នាំ២០៣០ ដោយគិតចាប់ពីលេខរៀងចុងក្រោយ ទៅដល់លេខរៀងកំពូល៖

៣២៖ ហូឡង់ — ១.០៨ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក៣១៖ កូឡុំប៊ី — ១.១១១ ពាន់លានដុល្លារសហរដ្ឋអាមេរិក៣០៖ អាហ្វ្រិកខាងត្បូង — ១.១៤៨ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក២៩៖ វៀតណាម — ១.៣០៣ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក២៨៖ បង់ក្លាដែស — ១.៣២៤ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក២៧៖ អាហ្សង់ទីន — ១.៣៤២ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក២៦៖ ប៉ូឡូញ — ១.៥០៥ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក២៥៖ ម៉ាឡេស៊ី — ១.៥០៦ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក២៤៖ ហ្វីលីពីន — ១.៦១៥ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក២៣៖ អូស្រ្តាលី — ១.៦៦៣ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក២២៖ ថៃ — ១.៧៣២ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក២១៖ នីហ្សេរីយ៉ា — ១.៧៩៤ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក២០៖ ប៉ាគីស្ថាន — ១.៨៦៨ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក១៩៖ អេហ្ស៊ីប — ៤.០៤៩ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក១៨៖ កាណាដា — ២.១៤១ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក១៧៖ អេស្ប៉ាញ — ២.១៥៩ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក១៦៖ អ៊ីរ៉ង់ — ២.៣៥៤ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក១៥៖ អ៊ីតាលី — ២.៥៤១ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក១៤៖ កូរ៉េខាងត្បូង — ២.៦៥១ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក១៣៖ អារ៉ាប៊ី សាអូឌីត — ២.៧៥៥ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក១២៖ តួកគី — ២.៩៩៦ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក១១៖ បារាំង — ៣.៣៧៧ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក១០៖ ចក្រភពអង់គ្លេស — ៣.៦៣៨ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក៩៖ ម៉ិចស៊ីកូ — ៣.៦៦១ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក៨៖ ប្រេស៊ីល — ៤.៤៣៩ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក៧៖ អាល្លឺម៉ង់ — ៤.៧០៧ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក៦៖ រុស្ស៊ី — ៤.៧៣៦ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក៥៖ ឥណ្ឌូណេស៊ី — ៥.៤២៤ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក៤៖ ជប៉ុន — ៥.៦០៦ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក៣៖ ឥណ្ឌា — ១៩.៥១១ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក២៖ សហរដ្ឋអាមេរិក — ២៣.៤៧៥ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក១៖ ចិន — ៣៨.០០៨ ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក

/

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង