ភ្នំពេញ៖ យុវជន យុវនារី១ក្រុម ដែលជាកូនខ្មែរបាននិពន្ធ និង ច្រៀងចម្រៀងមួយបទ បង្ហាញពីការស្រឡាញ់ ជាតិមាតុភូមិ និងការលើកតម្កើន ជាតិខ្មែរទាំងមូល ។

តាមរយៈវីដេអូបទចម្រៀង ដែលអបទៅដោយ រូបភាពត្រជាក់ភ្នែក និងរៀបចំដោយ ក្រុមយុវវ័យមួយក្រុមខាងលើនេះ ត្រូវបានពួកគេបង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ហើយត្រូវបានមហាជន អ្នកប្រើប្រាស់បណ្តាញ សង្គមមួយនេះ បានបញ្ចេញ មតិតាមរយៈការ Comment ដោយកោតសរសើរពេញៗ មាត់ចំពោះយុវជន ទាំងអស់នោះ ។

ចំណុចសំខាន់ដែលធ្វើឲ្យ មហាជនអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក មានការ ចាប់អារម្មណ៍និង កោតសរសើរចំពោះ វីដេអូបទចម្រៀងមួយនេះ ដោយសារតែពួកគេគិត ថាយុវជនប្រុសស្រីទាំងនោះ ពិតជាស្រឡាញ់ ជាតិមាតុភូមិ និងលើកកម្កើត ជាតិខ្មែររបស់ខ្លួន មិនតែប៉ុណ្ណោះថែមទាំង បានផ្សព្វផ្សាយឲ្យមហាជន ទូទាំងសកលលោកបាន ដឹងពីវប្បធម៌និង អរិយធម៌របស់ប្រទេស កម្ពុជាផងដែរ ។ អ្វីដែលពិសេសទៅទៀតនោះ គឺត្រង់ថាកូនខ្មែរ ទាំងអស់ពិតជា ស្រឡាញ់ជាតិសាស្រ្ត របស់ខ្លួននិងតែងតែ រក្សាការពារទឹកដីខ្មែរ ជានិច្ចនិរន្តរ ។

ចំពោះវីដេអូបទចម្រៀង ដែលមានរយៈពេល ៤នាទីនេះ ត្រូវបានអ្នកប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុក ចុច Like និង Share រាប់ពាន់នាក់បើទោះពី ជាវីដេអូឃ្លីបមួយនេះទើប តែបង្ហោះរយៈពេលខ្លីក៏ដោយ ។

ដោយឡែកបើយើង ក្រឡេកមើលតាមរយៈការ Comment នៅលើវីដេអូបទ ចម្រៀងមួយបទនេះ វិញគេមើលឃើញថា មហាជនគាំទ្រយ៉ាងខ្លាំង និងបានសម្តែងការកោត សរសើរចំពោះយុវវ័យ ទាំងអស់នោះ ១០០ភាគរយ ទៀតផង៕

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល