ព័ត៌មានអន្តរជាតិ ៖ យុវតីវ័យ ២០ ឆ្នាំ ជនជាតិអាល្លឺម៉ង់ម្នាក់ ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ពោលគឺ រយៈពេលមួយអាទិត្យក្រោយ បន្ទាប់ពីមានការវាយប្រហារពីសំណាក់ឆ្លាមសមុទ្រ ខាំដាច់ដៃរបស់នាងម្ខាង កាលពីសប្តាហ៍កន្លងទៅ នៅឯឆ្នេរសមុទ្រ Makena កោះ Maui សហរដ្ឋអាមេរិក នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។

គួររំឭកផងដែរថា ជនរងគ្រោះដែលជាយុវតី វ័យ ២០ ឆ្នាំរូបនោះ មានឈ្មោះថា Jana Lutte-ropp ហើយករណីឆ្លាមកំណាច មានឱកាសក្នុងវាយប្រហារនោះ អាចធ្វើទៅបាន ខណៈពេលដែលជនរងគ្រោះ កំពុងតែលេងកីឡា snorkeling នៅកន្លែងកើតហេតុ។
សេចក្តីថ្លែងការណ៍ចេញដោយម្តាយ ក៏ដូចជា បងប្អូនស្រីរបស់ជនរងគ្រោះអោយដឹងថា ៖ជាការពិត Jana ពិតជាតស៊ូជាខ្លាំងក្នុងការបន្តរស់រៀនមានជីវិត តែការខិតខំប្រឹងប្រែងតស៊ូរបស់គាត់ ត្រូវបានបញ្ចប់នៅក្នុងថ្ងៃនេះ ។

ដោយឡែក ប្រភពសារព័ត៌មានដដែលបន្ថែមថា មិនទាន់បានដឹងច្បាស់នៅឡើយនោះទេថាតើ ឆ្លាមប្រភេទណាមួយ ដែលបានបើកការវាយប្រហារលើកនេះ ។ គួរបញ្ជាក់ផងដែរនេះជាករណីវាយប្រហារ ពីសំណាក់ឆ្លាមសមុទ្រលើកទី ៧ ហើយនៅក្នុងដែនទឹកនៃប្រជុំកោះ Hawaiian ខណៈជាលើកទី ៤ នៅកោះ Maui នេះតែម្តង៕
* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖
- ចាប់ឃាត់ខ្លួនក្មេងទំនើង ៣ នាក់ ក្រោយបាញ់សម្លាប់ សិស្សវិទ្យាល័យមា្នក់ ថាជាការកំសាន្តរបស់ខ្លួន- ខ្លោចចិត្ត ៖ ១៦ នាក់រងរបួស ខណៈ ៣ ៧ នាក់ស្លាប់ ក្រោយរថយន្តប៊ើស បោលចូលជ្រោះជ្រៅ ជម្រៅ ៦០ ម៉ែត្រ- រស់នៅទាំងភ័យព្រួយ ខណៈប្រឈមនឹងហានិភ័យ ព្រោះក្រពើរាប់សិប ក្បាល រួចចេញ ពីកសិដ្ឋាន
ដោយ ៖ ពិសីប្រភព ៖ ស្កាយ