ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែ កញ្ញា ឆ្នាំ២០១៤នេះ ដោយផ្អែកតាមសារព័ត៌មាន ក្នុងប្រទេសរបស់ម៉ាឡេស៊ី ​ Bernama បានឲ្យដឹង ថា នៅយប់     ថ្ងៃ  ពុធ ម្សិលមិញនេះ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជួនម៉ាឡេស៊ី លោក លូវ តងង ឡៃ បាន និយាយ ថា របាយការណ៍បឋម ស្តីពីសោកនាដកម្មធ្លាក់ យន្ត  ហោះ ម៉ាឡេស៊ី  MH17 នឹងត្រូវចេញ ផ្សាយ នៅក្នុងខែនេះ ដោយការស៊ើបអង្កេតកន្លងមក ត្រូវបានធ្វើឡើងនៅ ប្រទេសហូឡង់អស់រយៈ ពេលជាង ១ខែ កន្លះមកហើយ។

/

/

លោក លូវ ដែលបានចូលរួមក្នុងពិធីជប់លៀងមួយនៅ វិមាន ចាស៊ី ម៉ាឡាកា បានថ្លែងបន្តថា វាពិត ជាសំខាន់ណាស់ ដែលចាំបាច់ត្រូវតែផ្តល់ព័ត៌មាន លម្អិត ក្នុងការស្វែងរកពីមូលហេតុនៃ សោកនាដ កម្មនេះ។ វាមានរបាយការណ៍មួយតែប៉ុណ្ណោះ ដែលចេញផ្សាយដោយ   ក្រុមស៊ើប អង្កេតរបស់ ហូ ឡង់ ដែលប្រទេសយើង(ម៉ាឡេស៊ី) ទទួលស្គាល់។ ចំពោះរបាយការណ៍   ឯទៀត ដែលធ្វើដោយ ប្រ ទេសដទៃ គឺពុំអាចយកជាការនោះទេ។

/

/

លោកក៏បានបញ្ជាក់ផងដែរ ជន     រងគ្រោះ ដែលត្រូវបានកំណត់សម្គាល់ជាជនជាតិ ម៉ាឡេស៊ី មាន ចំនួន ៣៣ នាក់ដែលមានវត្តមាន  ក្នុងយន្តហោះ   ដែលបានធ្លាក់នោះ ។  គួររំឭកផងដែរថា កាលពី ថ្ងៃទី១៧ ខែកក្កដា ជើងហោះហើរយន្តហោះម៉ាឡេស៊ី  MH 17 ដែលធ្វើដំណើរចេញពីទីក្រុង Ams - terdam ប្រទេសហូឡង់ ទៅកាន់ទីក្រុង គូឡាឡាំពួ  បាន ធ្លាក់នៅភាគខាងកើត  ប្រទេសអ៊ុយក្រែន ដែលបណ្តាលឲ្យ មនុស្សទាំងអស់ ២៩៨ នាក់ ស្លាប់នៅលើយន្តហោះនោះ៕

/

/

ប្រភព ៖​ ដើមអម្ពិល និង ស៊ិនហួរ