តាមសារព័ត៍មានReuterបានឲ្យដឹងថា កាលពីថ្ងៃសៅរ៍កន្លងទៅ បុរសម្នាក់ស្រវឹង
និង បានឲ្យកូនប្រុស អាយុ ៨ ឆ្នាំ របស់ខ្លួនបើកបររថយន្តជំនួស នៅលើផ្លូវធំ ១ នៃ
ភាគខាងលិច តំបន់ លូអ៊ីសស៊ីអាណា ( Louisiana)។ ក្រោយពេលដែលឲ្យកូនបើកបរ ឳពុករបស់ក្មេងនោះបានទៅដេកនៅកៅអី ផ្នែកខាងក្រោយរហូតដល់ប៉ូលីស
ប្រទះឃើញ។

ក្មេងម្នាក់នោះបានបើករថយន្តប្រភេទរថយន្តដឹកទំនិញខ្នាតតូច មាក Chevrolet ខណៈដែលឳពុករបស់ខ្លួនដេក និង ប្អួនស្រីអាយុ ៤ ឆ្នាំ នៅអង្គុយលើកៅអីខាងក្រោយ
ជាមួយឳពុក និង កំពុងតែបើកបរទៅ តំបន់ ដាលាស់ (Dalass) រដ្ឋតិចសាស់ (Texas)។

ប៉ូលីសបាននិយាយថា បុរសម្នាក់នោះឈ្មោះ ប៊ិលលី ជូ មែតដិន ( Billy Joe Madden)
អាយុ ២៨ ឆ្នាំ រស់នៅរដ្ឋ មឺសស៊ីស៊ីពី ( Mississippi)។

ប៊ិលលី ជូ មែតដិន ត្រូវប៉ូលីសឃាត់ខ្លួន និង រងការចោទប្រកាន់ពីបទបំពានលើច្បាប់
ចរាចរណ៍ ដោយបានអនុញ្ញាតិឲ្យក្មេងបើកបរ និង មិនមានដាក់ខ្សែក្រវ៉ាត់ ហើយត្រូវ
គេបញ្ជួនទៅមន្ទីរឃុំឃាំង។ ចំនែកកូនៗរបស់គាត់កំពុងរងចាំសាច់ញាត្តិទៅទទួលយក
ពីប៉ុស្តប៉ូលិស។

ប្រភព៖ Reuter
ដោយ៖ សំអាត