ភ្នំពេញ ៖ ស្រ្តីម្នាក់ស្រវឹង ស្រាជោកជាំ កាលពីយប់មិញ បើករថយន្តបុកម៉ូតូ អូសរទះ លក់ត្រីអាំង តាំងពីជិតព្រលាន យន្តហោះ អន្តរជាតិ ភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ ហើយព្យាយាម បើករថយន្តរត់គេច រហូត ដល់ ស្តុបផ្សារ ដីហុយ ខណ្ឌសែនសុខ ក៏ចាប់បាន តែស្រ្តីស្រវឹងស្រាជោកជាំខាងលើ មិនព្រមចុះពីលើរថយន្ត មកធ្វើការ ដោះស្រាយ ជាមួយជនរងគ្រោះទេ បែរជាអង្គុយនៅក្នុង រថយន្តជេរប្រមាថ មកលើសមត្ថកិច្ច យ៉ាងចាស់មាត់ រហូតដល់សមត្ថកិច្ចទ្រាំមិនបាន ក៏ចាប់វាយខ្នោះ យកទៅវាស់ជាតិអាល់កុល នឹងឃុំខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ។

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល