ហ្វីលីពីនៈកអ្នកនាំពាក្យកងទ័ពហ្វីលីពីនលោក ណូអែល កាឌីហ្គាល់ (Noel Cadigal)
បាននិយាយថា កាលពីថ្ញៃទី ២៩ កន្លងទៅ កងទ័ពហ្វីលីពីនបានជួយសង្គ្រោះអ្នកនេសាទ
វៀតណាម ១២ នាក់ក្រោយពីទូកនេសាទរបស់ពួកគេបានលិច និង បានតោងកូនទូកមួយ
ក្នុងផ្ទៃសមុទ្រអស់ជាងមួយសប្ដាស៍។
អ្នកនេសាទទាំងនោះបាននិយាយថា ទូករបស់ពួកគេបានលិច បន្ទាប់ពីមានបញ្ហាផ្នែក
ម៉ាស៊ីន និង បាននៅក្នុងផ្ទៃទឹកអស់រយៈពេល១០ថ្ងៃ។
លោក ណូអែល កាឌីហ្គាល់បានបន្ថែមថា អ្នកនេសាទទាំងនោះត្រូវបានគេសង្គ្រោះ
នៅតំបន់សមុទ្រ ស៊ូលូ(Sulu Sea) ដែលតំបន់នេះជាតំបន់ជម្លោះរវាងប្រទេស ហ្វីលីពីន
ចិន និង វៀតណាម។
ប្រភព៖ arabnews
ដោយ៖ សំអាត