សារព័ត៍មានស៊ីនហួរប្រទេសចិនកាលពីថ្ងៃទី ២៩ បានឲ្យដឹងថា លោក ធឺរី គូ( Terry Gou) ប្រធានក្រុមហ៊ុនហ្វកខន់ (Foxconn) ដ៍ធំរបស់តៃវ៉ាន់ នឹងដាក់មនុស្សយន្តប្រមាណ
១ លាន គ្រឿងជំនួសបុគ្គលិកធ្វើការសព្វថ្ងៃ ដើម្បីកាត់បន្ថយការចំណាយ និង បង្កើននូវ
ប្រសិទ្ធភាពការងារ។
លោក ធឺរី គូ បានបន្ថែមទៀតថា មនុស្សយន្តទាំងនោះនឹដាក់ឲ្យធ្វើការងារសាមញ្ញ និង
ដដែលៗ ដូចជាការងារ បាញ់ថ្នាំ តោន និង ផ្គុំបំណែកនានា ដែលការងារទាំងនេះ
សព្វថ្ងៃកំពុងធ្វើដោយមនុស្ស។
សព្វថ្ងៃក្រុមហ៊ុននេះ មានមនុស្សយន្តចំនួនប្រមាណ ១០,០០០ នាក់កំពុងធ្វើការ និង ចំនួននេះនឹងកើនដល់ ៣០០,០០០គ្រឿងនៅឆ្នាំក្រោយ និង ១លានគ្រឿងក្នុងរយៈពេល
៣ ឆ្នាំទៀត។
ក្រុមហ៊ុន ហ្វកខន់ជាក្រុមហ៊ុនមួយផលិតគ្រឿងកំព្យួទ័រដ៍ធំ ដែលគ្រឿងទាំងនោះត្រូវបានគេ
ប្រើប្រាស់ក្នុង ផលិតផលរបស់ក្រុមហ៊ុន អេផល (Apple), សូនី (Sony), និង ណូគៀ (Nokia) ហើយសព្វថ្ងៃមានបុគ្គលិកធ្វើការចំនួន ១,២លាននាក់ ដែលក្នុងនោះកម្មករ ១លាននៅ នៅចិនដីគោក។
ប្រភព៖ xinhua news
ដោយ៖សំអាត