តារាបរទេស ៖ យោងតាមប្រភពសារព័ត៌មានកំសាន្តបរទេស បានចេញផ្សាយអោយដឹងថានាង Jennie Garth បានធ្វើអោយមានភាពភ្ញាក់ផ្អើលសាជាថ្មី បន្ទាប់ពីមានការលែងលះ គឺនាងបានបង្ហាញភាពស៊ិចស៊ីរបស់ខ្លួន ជាមួយនឹងឈុត Bikini ពណ៌លឿងនៅឯ Las Vegas ។

គួរបញ្ជាក់ផងដែរថា តារាសម្តែងស្រីវ័យ ៤០ ឆ្នាំរូបនេះ ទើបតែបានលែងលះជាផ្លូវការនាពេលថ្មីៗនេះ ដែលក្រោយមក បើតាមរបាយការណ៍ បានបញ្ជាក់អោយដឹងថា នាងបានបង្ហាញភាពស៊ិចស៊ីរបស់ខ្លួនទៅវិញ ជាមួយនឹងឈុត Bikini ខណៈពេលដែលបានសម្រាកលំហែរ នាពេលចុងសប្តាហ៍កន្លងទៅ។

លើសពីនេះទៅទៀត បើយោងតាមសម្តីនាង Jennie Garth ដែលជាម្តាយរបស់កូនស្រីដល់ទៅ៣ នាក់ រូបនេះបាននិយាយបញ្ជាក់អោយដឹងថា ទោះបីជាចំណងអាពាហ៍ពិពាហ៍ ជាមួយនឹងលោក Facinelli ដែលមានរយៈពេលដល់ទៅ ១១ ឆ្នាំកន្លងមកនេះ បានបញ្ជប់ទៅហើយក្តី ក៏នាងនៅតែបន្តរស់នៅជាធម្មតាជាមួយនឹងកូនៗ ខណៈ ពេលដែលការងារសិល្បៈ របស់នាងប្រព្រឹត្តិយ៉ាងរលូន៕
ដោយ ៖ ពិសីប្រភព ៖ nydailynews