ហិរញ្ញវត្ថុធូរធារ រួមផ្សំនឹងគំនិតប្រកបដោយការច្នៃប្រឌិត ជាកត្តារួមចំណែកមួយដ៏ធំនៃការ
កើតឡើងនូវសមិទ្ធិផលអស្ចារ្យទាំងឡាយគ្មានពីរលើពិភពលោក ។ ហើយក្នុងនោះផងដែរ
សណ្ឋាគារ Emirates Palace គឺជាប្រភេទសមិទ្ធិផល ប្រភេទនោះឯង ។

សណ្ឋាគារ Emirates Palace មានទីតាំងនៅក្នុងសហព័ន្ធអារ៉ាប់រួម (UAE) ត្រូវបានគេអោយ
ឈ្មោះថាជាសណ្ឋាគារលំដាប់ផ្កាយ ៧ តែមួយគត់ និង មានតំលៃសេវាកម្មថ្លៃបំផុតនៅលើ
ពិភពលោកផងដែរ ។



មាសប្រមាណជា ៤០ តោនត្រូវបានប្រើប្រាស់ដើម្បីបំពាក់លើបរិក្ខាតុបតែងទាំងឡាយនៅ
ក្នុងសណ្ឋាគារ នេះ។ ថវិការចំណាយលើការសាងសង់ចំណាយអស់ ៣ពាន់លានដុល្លា ។
Emirates Palace បច្ចុប្បន្នជា សណ្ឋាគារលំដាប់ទីមួយនៅលើពិភពលោក ។

សណ្ឋាគារ Emirates Palace គឺជាស្នាដៃរបស់ ស្ថាបត្យករ ជនជាតិអង់គ្លេស និងស្ថិតនៅ
ក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុន គ្រប់គ្រងសណ្ឋាគារលំដាប់ពិភពលោករបស់ អាល្លឺម៉ង់
ឈ្មោះ Kempinski ។



សណ្ឋាគារ Emirates Palace មានទីតាំងស្ថិតនៅលើតំបន់ឆ្នេរសមុទ្រ ក្នុងទីក្រុង Abu Dhabi ។
សណ្ឋាគារនេះកសាងរួចរាល់នៅខែ វិច្ឆិការ ឆ្នាំ ២០០៥ រួមមានបន្ទប់គេង ចំនួន ៣៩៤ បន្ទប់
និងគ្រប់ប្រភេទ ។ សណ្ឋាគារនេះជានិច្ចជាកាលតែងតែទទួលបដិសណ្ឋារកិច្ចចំពោះថ្នាក់ដឹក
នាំប្រទេស គ្រប់លំដាប់ថ្នាក់ ពួកអភិជន មហាសេដ្ឋីផ្នែកជំនួញ ...និងតារាល្បីៗនៅទូទាំង
ពិភពលោកជាដើម ។

Emirates Palace មានកំពស់ ៨ជាន់ នឹងលាតសន្ធឹងប្រវែង ១គីឡូម៉ែត្រ ជាមួយផ្ទៃដីសរុប
ប្រមាណជា ៨៥០០០០ ម៉ែត្រការ៉េ ។

សណ្ឋាគារ Emirates Palace មានសួនឧទ្យានព្រៃឈើ ដ៏ស្រស់ស្អាតមួយដែលមានផ្ទៃ ១ពាន់
ហិចតា ។ ឧទ្យាននេះមានដាំដើមដូងប្រេង ចំនួន ៨ពាន់ដើម និងដើមឈើផ្សេងៗជាច្រើន
ប្រភេទទៀត ។ ហើយនៅក្នុងតំបន់នេះមានកសាងសួនបាញ់ទឹកចំនួន ១០០ កន្លែង គ្រប់បែប
និងគ្រប់ប្រភេទ ។

អ្វីដែលកាន់តែពិសេសជាងនេះ សណ្ឋាគារ មានឆ្នេរខ្សាច់ពណ៌ស ផ្ទាល់ខ្លួន ដែលមានប្រវែង
១,៣គីឡូម៉ែត្រ វិថីសំរាប់រត់ថ្មើរជើង ប្រវែង ៦,៤ គីឡូម៉ែត្រ ,អាងហែលទឹកនៅទីវាលចំនួន ២
ចំណតរថយន្ត ដែលអាចចតរថយន្តបានរហូតដល់ ២៥០០ គ្រឿង ។



ផ្នែកខាងក្នុង សណ្ឋាគារ Emirates Palace ប្រៀបបាននឹងពិភពមួយដ៏ធំក្រៃលែង ជាមួយ
ការរចនា សំបូរបែប ពន្លឺភ្លើងតុបតែងនិងចំណាំងផ្លាតចេញពី បរិក្ខាដែលធ្វើឡើងពីមាស
និង ថ្មពពាល ។

សណ្ឋាគារនេះមានផ្ទៃដែលបិតដោយថ្មពពាលសរុប ៩៣០០០ ម៉ែត្រការ៉េ និង បិតដោយ
មាសសន្លឹកមានទំហំ ៦០០០ ម៉ែត្រ ការ៉េ ។ សរសរធំៗចំនួន ១០០២ ដើម ធ្វើឡើងអំពី
គ្រីស្តាល់ប្រភេទ Swarovski ដ៏មានតំលៃ សរុប ២,៥តោន ។

កំពូល ដោម នៃមជ្ឈមណ្ឌល របស់ Emirates Palace មានកំពស់ ៧២,៦ម៉ែត្រ គិតពីផ្ទៃដី ។
ដំបូលនោះក៏មានផ្នែកខ្លះស្រោមដោយមាស ផងដែរ និងមានដំបូល ចំនួន ១១៤ នៅក្នុង
សណ្ឋាគារ និង ស្រោបដោយមាសដួចគ្នា ។ ផ្នែកខាងក្រៅមានកន្លែងប្រគុំតន្ត្រី ដែលមាន
ទំហំអាចផ្ទុកមនុស្សបាន ពីរម៉ឺន នាក់ ។

រាល់បន្ទប់គេងនិមួយៗ របស់សណ្ឋាគារ គឺមានការរចនាបែប អារ៉ាប់រួមជាមួយការបំពាក់
គ្រឿងតុបតែងល្អបំផុតក្នុងសម័យបច្ចុប្បន្ននេះ ។ ជញ្ជាំងធ្វើឡើងពី ថ្មពពាលដ៏មានតំលៃ
នាំចូលមកពី ១៣ ប្រទេសផ្សេងគ្នានៅលើពិភពលោក ។

ដោយឡែកពីជាន់ទី ៦ ដល់ ទី ៨ គឺជាកន្លែងសំរាប់ កំសាន្ត របស់ស្រឡាយស្តេចប្រទេស
អារ៉ាប់ ។

តំលៃឈ្នួលបន្ទប់របស់សណ្ឋាគារ នេះ គឺសមស្របទៅនឹងកំរិតផ្កាយរបស់វា ។ ក្នុង
ឆ្នាំ ២០០៨ តំលៃបន្ទប់ Coral មានតំលៃ ១១៥០ ដុល្លា/៥៥ម៉ែត្រការ៉េ ក្នុងមួយយប់ ។ រហូត
ដល់បន្ទប់ប្រភេទ Grand Palace គឺតំលៃ ១៧៤០០ ដុល្លា/៦៨០ម៉ែត្រការ៉េ ក្នុងមួយយប់ ។
ក្នុងនោះមាន ១០% ជាប្រាក់ឈ្នួលសេវាកម្ម និង ៦% ជាប្រាក់ធីប(រង្វាន់) ។


កាន់តែទំនើបជាងនេះទៅទៀត ក្នុងសណ្ឋាគារមានបំពាក់ម៉ាស៊ីន លក់មាសដំណើរការ
ដោយស្វ័យប្រវត្តិដែលមានឈ្មោះថា Gold To Go ។ សូម្បីតែម៉ាស៊ីន ATM ក៏ស្រោបមាស
ផងដែរ ។

កាន់តែពិសេស និងអស្ចារ្យ ជាងទៅទៀត ជារៀងរាល់ឆ្នាំ ប្រព័ន្ធភោជនីយដ្ឋានរបស់
សណ្ឋាគារ Emirates Palace បានប្រើប្រាស់មាសចំនួន ៥គីឡូក្រាម ដែលមានសន្លឹកស្តើងៗ
និងអាចទទួលទានបាន ដើម្បីដាក់តុបតែងលើមុខបង្អែម នៅតាមភោជនីយដ្ឋានចំនួន ១២
ដែលកំពុងដំណើរការនៅក្នុងសណ្ឋាគារ Emirates Palace

ចំពោះមុខម្ហូបសមុទ្រដ៏ថ្លៃបំផុត គឺមាននៅក្នុងសណា្ឋគារនេះ ក្នុងនោះមានមុខម្ហូប ពងត្រី
ប្រឡាក់ Caviar ដែលបានយកត្រី Albino ក្នុងប្រទេស អ៊ីរ៉ង់ ។ ពងត្រី ប្រឡាក់ Caviar មួយ
គីឡូក្រាមតំលៃ ៥ម៉ឺនដុល្លាអាមេរិច ។ សាច់គោ Kobe លំដាប់សាច់ល្អបំផុតត្រូវបាននាំចូល
ស្រស់ៗពីប្រទេស ជប៉ុន ,ស្រាគោញ៉ាក់ មួយដបតំលៃ ១៥០០០ ដុល្លាអាមេរិច ។

សណ្ឋាគារ Emirates Palace ជាមួយតំលៃ ដ៏មហិមា ពិតជាអស្ចារ្យណាស់នៅពេលដែល
បានឈានជើងទៅដល់ទីនោះ ។



បន្ទប់ប្រជុំ ទំនើបទាន់សម័យ



ទិដ្ឋភាពសណ្ឋាគារ Emirates Palace ពេលរាត្រី ៕
(ពី PLXH)
យ៉ាវីន