Texas: ជាធម្មតា ការរៀបអាពាហ៍ពិពាហ៍របស់អ្នកកាន់សាសនាគ្រិស្ត តែងតែមាន
អាចារ្យម្នាក់ដើម្បីជួយធ្វើជាសាក្សី ប៉ុន្តែបុរសម្នាក់ឈ្មោះ មីហ្គូអែល ហានសុន
(Miguel Hanson) បានសម្រេចចិត្តយកកំព្យួទ័រមកជំនួសបន្ទាប់ពី រកអាចារ្យមិនបាន។
កូនកម្លោះម្នាក់នេះដែលត្រូវរៀបអាពាហ៍ពិពាហ៍ ជាមួយកូនក្រមុំឈ្មោះ ដាយអាណា
វែស្លី(Diana Wesley)កាលពីថ្ងៃ៣០កន្លងទៅ បានសសេរកម្មវិធី កំព្យួទ័រមួយ។ មិនត្រឹមតែមានតួនាទីជាអាចារ្យនោះទេ កម្មវិធីនេះក៍ដើរតួនាទីជាអ្នកទទួលភ្ញៀវ និង
រៀបរាប់ពីប្រវត្តិនៃ សេចក្ដីស្នេហារបស់ពួកគេក្រោមសម្លេងដួចដែលអ្នកបាន
លឺពីមនុស្សយន្ត។
ទោះជាយ៉ាងណាក៍ដោយ ការរៀបអាពាហ៍របស់ពួកគេត្រូវតែទៅចុះឈ្មោះ ដើម្បីបំពេញលក្ខខ័ណ្ឌច្បាប់ ក្នុងការសុំលិខិតបញ្ជាក់អាពាហ៍ពិពាហ៍។
ប្រភព៖ FOXNEWS
ដោយ៖ សំអាត