សេអ៊ូលៈ កាលពីថ្ងៃទី ២៩ តាមគេហទំព័រសារព័ត៍មានរបស់ប្រទេសសឹង្ហបូរី
បានអោយដឹងថា ស្ត្រីជនជាតិកូរ៉េម្នាក់ត្រូវបានប្តី ដែលជាជនសង្ស័យ ចាក់ ៤
កាំបិត និង រុញទម្លាក់ជំរាលកំពស់ ១០០ ម៉ែត្រ។ ប៉ូលីសបានអោយដឹងថា ស្ត្រីកូរ៉េម្នាក់នោះត្រូវបានចាក់ត្រង់ដើមទ្រូង និង ពោះបន្ទាប់ពីមានជំលោះ និង ប្តី
ដែលកើតក្តីប្រច័ណ្ឌ និង ចោទនាងថាមានប្រុសបានទៅជួបប្រុសស្នេហ៍។

ក្រោយពីចាក់នាងនឹងកាំបិត បុរសជនសង្ស័យបានលើកនាងដាក់ឡាន និង បើកយក
ទៅតំបន់កូសឹង (Goseong) ដែលមានជំរាលកំពស់ ១០០ ម៉ែត្រ និង ជាកន្លែងស្ថាត់។

តាមរបាយការណ៏សារព័ត៍មានបានអោយដឹងទៀតថា បន្ទាប់ពីចាក់នាង ហើយជនសង្ស័យ
មានចិត្តចង់ដឹកនាង ទៅមន្ទីរពេទ្យដែរ តែបានប្ដូរចិត្ត រុញនាងទំលាក់ចុះជំរាល
វិញ បន្ទាប់ពីឃើញនាង ដេកស្ដូកស្ដឹង ហាក់ដូចជាស្លាប់។

ជនរងគ្រោះបានរួចផុតពីការស្លាប់ ដោយផ្នែកខាងក្រោមនៃជំរាលមានស្មៅ ក្រាស់ និង ព្រៃ។ បន្ទាប់ពីដឹងខ្លួន នាងបានឡើងលើ និង បានអ្នកបើកបរម្នាក់ដឹកទៅពេទ្យ និង ប្ដឹងប៉ូលិស។ ជនសង្ស័យដែលជាប្ដីត្រូវបានប៉ូលីសឃាត់ខ្លួន។



ប្រភព៖chanelnewsasia
ដោយ៖ សំអាត