ប៉ាគីស្ថាន  បានសំរេចចិត្តបើកផ្លូវឱ្យប្រទេសជិតខាងរបស់ខ្លួន ធ្វើដំណើរឆ្លងកាត់សារជាថ្មី បន្ទាប់ពី រដ្ឋមន្ដ្រីការបរទេសសហរដ្ឋអាមេរិក លោកស្រី Hillary Clinton បានធ្វើសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ សុំទោសចំពោះការស្លាប់របស់យោធាប៉ាគីស្ថាន ២៤នាក់ ក្នុងការវាយប្រហារមួយរបស់អង្គការណាតូ កាលពីខែវិច្ឆការ ឆ្នាំ២០១១។

width=456

មានគន្លឹះពីរ  ដែលជំរុញឱ្យប៉ាគីស្ថាន ព្រមបើកផ្លូវសារជាថ្មីរបស់ខ្លួនវិញ៖  ទី១៖ ប៉ាគីស្ថានបានទាមទារដំឡើងថ្លៃបន្ថែមលើកប៉ាល និងរថយន្តដឹកទំនិញទាំងអស់ដែលធ្វើដំណើរឆ្លងកាត់ព្រំដែនរបស់ខ្លួន។ ទី២៖  ប៉ាគីស្ថាន   បានទាមទារឱ្យសហរដ្ឋអាមេរិក សុំទោសចំពោះគ្រោះថ្នាក់កាលពីខែវិច្ឆការ ឆ្នាំ២០១១ ដែលបានសម្លាប់យោធាប៉ាគីស្ថាន ២៤នាក់។

width=456

គួររំលឹកផងដែរថា  ក្រោយពី   មានការវាយប្រហារយ៉ាងសាវហាវមួយលើប៉ាគីស្ថាន ដែល បណ្តាលឱ្យមានយាធាប៉ាគីស្ថាន ២៤នាក់ បាត់បង់ជីវិត។ ប្រទេសប៉ាគីស្ថាន បានខឹងយ៉ាង ខ្លាំងចំពោះការវាយប្រហារនេះ ទើបធ្វើឱ្យប្រទេសប៉ាគីស្ថានបិទផ្លូវទាំងអស់នៅក្នុងប្រទេស របស់ខ្លួន ហាមមិនឱ្យប្រទេសដទៃទៀតធ្វើដំណើរឆ្លងកាត់៕

ដោយ៖ វណ្ណៈប្រភព៖ CNN