យល់ដឹង៖ តាមការសិក្សាស្រាវជ្រាវ របស់ក្រុមអ្នកចិត្ដវិទ្យា នៃសាកលវិទ្យាល័យរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានបង្ហាញថា មនុស្សប្រុសដែលមានវ័យជិតរៀបអាពាហ៍ពិពាហ៍ នាពេលបច្ចុប្បន្ននេះ តែងតែបង្ហាញពីភាព​ស្មុគស្មាញរបស់ខ្លូន និងរាល់ការលំបាកនានា ចំពោះចំណងដ៍ធំមួយនេះ ដែលនឹងកើតឡើងក្នុងឆាកជីវិតរបស់ពួកគេ។

width=451

លោក Jonh Matine​ វ័យ៦២ ឆ្នាំ ជាសាស្រ្ដាចារ្យនៃសាកលវិទ្យាល័យរដ្ឋ New York បានបង្ហាញពីការធ្វើអង្កេត និងការសាកសួររបស់គាត់ ទៅលើបុរសៗកន្លងមកថា យ៉ាងហោចណាស់ ក៏មានបុរស ១នាក់ក្នុងចំណោម ៤នាក់បានស្រក់ទឹកភ្នែក នេះមានន័យថាចំនួន ១០០ភាគរយ គឺមានប្រហែល ២៥- ២៦ភាគរយដែរ ដែលបានស្រក់ទឹកភ្នែក មុនពេលរៀបអាពាហ៍ពិពាហ៍។

width=451

width=450លោក Matine បន្ដថា បុរសទាំងនោះអាចស្រក់ទឹកភ្នែកទៅបាន កាលណាគេគិតថា ជីវិតរបស់ពួកគេហាក់បីដូចជាខ្លី នៅពេលគេមានគ្រួសារ ប្រពន្ធ និងកូន។ ម៉្យាងទៀត ពួកគេនូវមិនទាន់មានលុយកាក់គ្រប់គ្រាន់​ និងថែមទាំង មានគំនិតនៅខ្ចី ឬអ្នកខ្លះក៏គេគិតដល់បញ្ហា សុខភាពតំណពូជថែមទៀត។

ដោយ៖ នារីប្រភព៖ research