វេលាទើបភ្លឺ ថ្ងៃទី ៨កាក្កដា នៅភាគខាងជើងប្រទេសបារាំង មានករណីបាញ់រះមួយ នៅក្នុងក្លឹបកំសាន្ដមួយកន្លែង បណ្ដាលអោយមនុស្សយ៉ាងតិច ១០នាក់ រងរបួស។
នគរបាលបារាំងបានអោយដឹងថា ករណីនេះបានកើតឡើង នៅពេលបុរសម្នាក់បានប្រើប្រាស់កាំភ្លើង បាញ់រះទៅលើសន្ដិសុខ បន្ទាប់ពីបុរសនេះមិតត្រូវបានអនុញ្ញាតអោយចូលខាងក្នុង។

នគរបាលកំពុងធ្វើការនៅកន្លែងកើតហេតុនៃការបាញ់រះមួយ នៅ Toulouse កាលពីខែមិនា
ប្រភពពីនគរបាល អោយដឹងថា ៖ នៅវេលាម៉ោងប្រហែល ៤ កន្លះ ថ្ងៃទី ៨កាក្កដា(ម៉ោង ៩កន្លះ នៅភ្នំពេញ) បុរសម្នាក់បានបាញ់ប្រហារលើហ្វូងមនុស្ស ដោយប្រើប្រាស់កាំភ្លើងបាញ់សត្វ ក្រោយពីបុរសនេះមិនត្រូវបានអោយចូលទៅក្នុងក្លឹប Vamos នៅតំបន់ Berty។
បន្ទាប់ពីបានបាញ់រះ បុរសនោះក៏បានគេចខ្លួន ដោយប្រើរថយន្ដមួយគ្រឿងដែលបុរសនេះលួចពីក្បែរក្លឹបនោះ។
ភ្លាមនោះ ក្រុមនគរបាលក៏បានតាមប្រមាញ់រកជនល្មើស ប៉ុន្ដែរហូតមកដល់ពេលនេះ គេនៅមិនទាន់ទទួលបានព័ត៌មានណាមួយស្ដីពីជននេះនោះទេ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ DT