កាលពីពេលថ្មីៗនេះ គេហទំព័រ Daily Mail បានរាយការណ៍ ឱ្យដឹងថា កម្លោះម្នាក់ បានស្លាប់ នៅពេលព្យាយាមថតរូបខ្លួនឯង ជាមួយនឹងកាំភ្លើងខ្លីមួយដើម។

/

កម្លោះខាងលើ មានឈ្មោះថា Oscar Otero Aguilar អាយុ ២១ឆ្នាំ ជាជនជាតិ Mexico ។ អ្នកជិតខាងម្នាក់ប្រាប់ថា គាត់បានឮសម្លេងកាំភ្លើងផ្ទុះ និងសម្លេងស្រែក ភ្លាមនោះ គាត់ក៏បានទូរស័ព្ទហៅនគរបាល។ នៅពេលនគរបាល់មកដល់ Oscar Otero Aguilar មិនទាន់ស្លាប់នោះទេ ប៉ុន្ដែ កម្លោះនេះ បានដាច់ខ្យល់ស្លាប់ អំឡុងពេលដឹកទៅកាន់មន្ទីរពេទ្យ។

/

នគរបាល ឱ្យដឹងថា Oscar Otero Aguilar មិនបានដឹងថា កាំភ្លើងរបស់ខ្លួន បានដំឡើងគ្រាប់ហើយនោះទេ កម្លោះនេះ កាន់កាំភ្លើងចុះឡើង នៅក្បែរក្បាល ដើម្បីថតរូបខ្លួនឯង សម្រាប់បង្ហោះលើលើ Facebook ប៉ុន្ដែ ប្រហែលជាដោយសារស្រវឹងស្រា ទើបគាត់មិនអាចគ្រប់គ្រងស្ថានភាពបាន ហើយគ្រោះថ្នាក់ក៏បានកើតឡើង។

/

Aguilar គឺជាគ្រូពេទ្យសត្វម្នាក់ អាយុ ២១ឆ្នាំ នៅ Mexico City ។ បំណងរបស់ Aguilar គឺចង់ថតរូបខ្លួនឯង ឱ្យមានភាពអស្ចារ្យបំផុត តាមតែអាចធ្វើទៅបាន ប៉ុន្ដែ គំនិត និងចំណូលចិត្តនេះ បានសម្លាប់គាត់។ នៅលើទំព័រ Facebook  របស់ Aguilar គេឃើញសុទ្ធតែរូបថតអួតខ្លួនឯង ជាមួយនឹងរថយន្ដទំនើប និងបណ្ដាស្រីស្អាតៗផងដែរ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Daily Mail