អ្នកប្រហែលជាធ្លាប់បានដឹងអំពីព័ត៌មានដែលនិយាយអំពីទូរស័ព្ទជួយសង្គ្រោះជីវិតម្ចាស់ ផុតពីសេចក្ដីស្លាប់ដោយសារគ្រាប់កាំភ្លើង ប៉ុន្តែនោះគ្រាន់តែជារឿងសំណាងប៉ុណ្ណោះ ហើយបើមិនគិតពីរឿងសំណាង តើគេត្រូវចំណាយ iPhone 6S ឬ Samsung Galaxy S7 ប៉ុន្មានគ្រឿង ទើបអាចទប់គ្រាប់កាំភ្លើងបាន?

/

Blogger ដែលមានរហ័សនាម “EverythingApplePro” រួមនឹងមិត្តភ័ក្ដិរបស់ខ្លួន បានបង្ហោះវីដេអូមួយនៅលើ Youtube របស់ខ្លួនដើម្បីឆ្លើយតបនឹងសំនួរខាងលើ ដោយការប្រើកាំភ្លើង បាញ់ទៅលើបណ្ដាស្មាតហ្វូនពិត។

Blogger រូបនេះ ធា្លប់​បានប្រើប្រាស់កាំភ្លើង បាញ់ទៅលើបណ្ដាម៉ូដែលស្មាតហ្វូនផ្សេងៗ​ជាច្រើន ប៉ុន្តែ លើកនេះ លោកបានសម្រេច​ចិត្តផ្ដោតទៅលើតែស្មាតហ្វូន​របស់ Samsung និង Apple​ ៖ ស្មាតហ្វូនចំនួន ១៤គ្រឿង​របស់ក្រុមហ៊ុន Samsung និង Apple​ ត្រូវបានដាក់បញ្ឈរជាពីរជួរ ហើយខាងមុខគេគឺ Samsung Galaxy S7 និង iPhone 6s។

ក្រុមអ្នកពិសោធនេះ បានប្រើកាំភ្លើងស្វ័យប្រវត្ត FN FAL កាំភ្លើងពាក់ស្វ័យប្រវត្ត AR-15 និង AK-47 ដើម្បីបាញ់ទៅលើស្មាតហ្វូនទាំងនេះ សូមទស្សនា តើមានរឿងអ្វីនឹងកើតឡើង ៖

លទ្ធផលបង្ហាញថា បណ្ដាស្មាតហ្វូន iPhone មានសមត្ថភាពខ្ពស់ជាងក្នុងការទប់ស្កាត់ក្បាលគ្រាប់ បើធៀបនឹង​ស្មាតហ្វូនស្រឡាយ Galaxy របស់ Samsung។ ប្រការនេះ​ប្រហែលជាដោយសារ សម្បក iPhone ធ្វើអំពីលោហធាតុ ខណៈដែលស្មាតហ្វូនកូរ៉េខាងត្បូង ប្រើតែកញ្ចក់។

ដូច្នេះ ដើម្បីការពារជីវិតមនុស្សម្នាក់ ពីក្បាលគ្រាប់កាំភ្លើង គេត្រូវចំណាយ iPhone ៥គ្រឿង ឬ Galaxy ដល់ទៅ ៦គ្រឿង។

ប្រែសម្រួល ៖ បុត្រា