ចិន៖ ​កាលពី​ថ្ងៃអាទិត្យ៣១កក្កដាឆ្នាំ២០១១​ ​ជន​វាយប្រហារ​ប្រដាប់​ដោយ​កាំបិត​បាន​ចាក់
​អ្នក​ឈរ​នៅក្នុង​ហ្វូងមនុស្ស​មួយ​ ធ្វើឲ្យមនុស្ស ​៧​នាក់​​សម្លាប់​និង​២៨​នាក់​ទៀត​រងរបួស​​នៅ​
តំបន់​​ស៊ីន​ជាំ​ង​។​

ការវាយប្រហារកើតឡើងនៅទីក្រុងកាសហ្គា តំបន់​​ស្វ័យរាជស៊ីន​ជាំ​ង​។​

តាមរបាយការណ៍របស់ប៉ូលិស​បានឲ្យដឹងថា​ជន​វាយប្រហារ​ពីរ​នាក់​បាន​ចាប់ពង្រត់រថយន្ត
​មួយ​ សម្លាប់​អ្នកបើកបរ​ ហើយ​បើករថយន្ត​បុក​ចូល​ហ្វូង​មនុស្ស​នៅ​ចិញ្ចើមផ្លូវ​ បន្ទាប់មក​
បាន​ចុះ​​ពី​រថយន្ត​ និង​ចាប់ផ្តើម​ចាក់​មនុស្ស​។​ តាមព័ត៌មានរបស់ Xinhua បានឲ្យដឹងថាមាន
មនុស្ស៧នាក់ស្លាប់ ក្នុងនោះមានម្នាក់ជា​ជន​វាយប្រហារ​ ​ត្រូវហ្វូងមនុស្សតបវិញដោយបាន
​សម្លាប់។ ​ជន​វាយប្រហារ​ម្នាក់​ទៀត​ត្រូវបាន​ចាប់ខ្លួន​។ ​មន្ត្រីម្នាក់បានឲ្យដឹងថា ជនវាយ
ប្រហារទាំងពីរនាក់នេះ គឺជនជាតិភាគតិច​វេហ្គ័​រ​ដែល​កាន់​សាសនា​អ៊ិស្លាម។
ប៉ូលិសកំពុងធ្វើការស៊ើបអង្កេតនូវមូលហេតុនៃការវាយប្រហារ។

ទ័ពល្បាតនៅតំបន់ស៊ីនផាំង
នេះជាករណីវាយប្រហារធ្ងន់ធ្ងរលើកទីពីរក្នុងខែកក្កដា នៅតំបន់ស្វ័យរាជរជើបរជួល​របស់​
ចិន ដែលជាកន្លែងមានជម្លោះសាសនាយ៉ាងខ្លាំង ហើយជនជាតិភាគតិច​វេហ្គ័​រ​ដែល​កាន់​
សាសនា​អ៊ិស្លាម​កំពុង​ងើប​ប្រឆាំង​ការគ្រប់គ្រង​របស់​ចិន។


ប្រភព៖ Xinhua, dantri .
ដោយ៖ ណាវី .