មន្ត្រីហ្វីលីពីនបានឲ្យដឹងថា នាវាទេសចរឈ្មោះ M/V Asia Malaysia ទើបនឹងលិចនៅជិត
តំបន់ភាគកណ្តាលរបស់ប្រទេសហ្វីលីពីន កាលពីពេលព្រឹកថ្ងៃទី៣១កក្កដាឆ្នាំ២០១១
សំណាងល្អ ដែលមនុស្សចំនួន១៤២នាក់បានគេចផុតពីសេចក្តីស្លាប់។

តាមប្រភពព័ត៌មាន Sina ថ្ងៃទី៣១កក្កដា កងកម្លាំងសន្តិសុខសមុទ្រ ហ្វីលីពីនបានប្រកាស
ថានាវាទេសចរមួយបានលិចក្នុងតំបន់សមុទ្រភាគកណ្តាលប្រទេសហ្វីលីពីនភ្ញៀវ១០៧នាក់ និងសមាជិក ៣៥នាក់របស់ក្រុមនាវាបានគេចផុតពីសេចក្តីស្លាប់។
អ្នកតំណាងកងកម្លាំងសន្តិសុខសមុទ្របានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា នាវាទេសចរ
ឈ្មោះ M/V Asia Malaysia ចេញដំណើរពីទីក្រុង Cebu ភាគកណ្តាលប្រទេសហ្វីលីពីន
នៅវេលាម៉ោង៦ព្រឹក (ម៉ោងនៅហ្វីលីពិន) នាវានោះទើបនឹងចេញពីកំពុងផែរប្រហែល
ចម្ងាយ៨៧គ.ម ស្រាប់តែព្យុះបានសម្រុកចូល ធ្វើឲ្យនាវានេះរេទៅវិញទៅមក ហើយ
លិចបណ្តើរៗ។ ជាបន្ទាន់ នាយនាវាបានបាញ់សញ្ញាជួយសង្គ្រោះ ហើយក៏នាំភ្ញៀវឲ្យ
ចេញពីនាវា។
នៅវេលាម៉ោង៨និង៥០នាទីព្រឹក នាវា M/V Asia Malaysia បានលិចចូលជ្រៅក្នុងសមុទ្រ។ ពេលបច្ចុប្បន្ន ភ្ញៀវ និងនាវាត្រូវបាននាវាជួយសង្គ្រោះផ្សេងជូនទៅវិញដោយសុវត្តិភាព។
ត្រូវបានឲ្យដឹងថា ហ្វីលីពីន មានកោះជាង៧០០០កន្លែង ហើយ នាវាគឺជាយានយន្តចម្បង
ធ្ចើដំណើរ ប៉ុន្តែដោយសារនាវាភាគច្រើនចាស់ហើយ ដូច្នេះឧបទ្ទវហេតុកើតឡើងជា
ញឹកញាប់។
ប្រភព៖ Sina, Vtc .
ដោយ៖ មិនា .