យន្តហោះ Boeing 737-800 របស់ក្រុមហ៊ុន ដឹកមនុស្ស១៦៣នាក់បានបែកបាក់ជាពីរ
បន្ទាប់ពីការព្យាយាមចុះចតនៅប្រទេស ហ្គូយ៉ាណា អាមេរិកខាងត្បូង។ ប៉ុន្តែ គឺសំណាងល្អ
ណាស់ដែលគ្មានមនុស្សស្លាប់ ហើយគ្រាន់តែមានអ្នករងរបួសមួយចំនួន។

គ្រោះថ្នាក់នេះបានកើតឡើងនៅរាត្រីថ្ងៃ៣០កក្កដា។ យន្តហោះចេញដំណើរពីទីក្រុង
New York ហើយហោះចុះនៅព្រលានយន្តហោះCheddi Jagan របស់ទីក្រុង Georgetown
ខណៈពេលធាតុអាកាសសើមគគុល។

យន្តហោះបានរត់ហួសរបងនៅព្រលាលយន្តហោះ ហើយជិតធ្លាក៉ចុះ អន្លង់ជ្រៅ។ ប្រសិន
បើធ្លាក់ចុះនោះ គឺគ្មានអ្នកណាអាចនៅរស់បានឡើយ។
មានភ្ញៀវម្នាក់បានបើកទ្វារចេញ ហើយភ្ញៀវស្ទើរតែទាំងអស់ក្នុងយន្តហោះបានរកផ្លូវចេញ
ដោយខ្លួនឯង។ កងកម្លាំងជួយសង្គ្រោះជូនដល់អ្នករបួស និងនាំភ្ញៀវទាំងអស់ចេញពីកន្លែង
កើតហេតុ។
ស្រីម្នាក់ចេះតែស្រែកក្នុងការភ័យខ្លាចថា៖ ភេរវកម្ម ! ភេរវកម្ម!។ ក្នុងពេលនោះអ្នកផ្សេង
ទះដៃ ត្រេកអរចំពោះការចុះចតយ៉ាងសំណាងល្អ និងប៉ិនប្រសប់នោះ។

នេះជាគ្រោះថ្នាក់ធ្ងន់ធ្ងរជាងគេនៅ Guyana ដែលជាប្រទេសតែមួយគត់នៅអាមេរិកខាង
ត្បូងនិយាយភាសាអង់គ្លេស។
ប្រភព៖ Dailymail, Vnn .
ដោយ៖ ណាវី .