វៀតណាម៖ កាលពីវេលាម៉ោង១៦ ថ្ងៃ២៩កក្កដា កម្មកររោងចក្រ១៣នាក់បានស្លាប់
និង២១នាក់របួសធ្ងន់បន្ទាប់ពីពួកគេជាប់ក្នុងរោងសិប្បកម្មស្បែកជើងដែលឆេះនៅទីក្រុង
ហាយហ្វុងភាគខាងជើង ។

ប៉ូលិសបានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យចំនួនមនុស្សរងរបួសច្រើនអញ្ចឹងដោយសារ
រងចក្រនេះមានច្រកគេចចេញតែមួយនិងតាំងនៅក្នុងផ្លូវតូចចង្អៀត។ ហើយជម្រៅ៣០ម៉ែត្រ របស់រងចក្រនេះ ក៏ធ្វើឲ្យកម្មករខាងក្នុងមិនអាចរត់ចេញ មុនពេលភ្លើងឆេះខ្លាំង។ អណ្តាត
ភ្លើងបានរីករាលដាលយ៉ាងលឿនពីខាងក្នុងរហូតដល់អ្នកនៅខាងក្នុងមិនអាចគេចចេញបាន។

ប្រធានប៉ូលិសស្រុកអាន ឡាវបានបានឲ្យដឹងថាគេជឿថាអគ្គិភ័យនេះបានចាប់ផ្តើមឧបករណ៍
ផ្សារ។ លោកក៏បានបន្ថែមថា យើងបានចាប់ខ្លួនមនុស្ស៦នាក់សំរាប់ធ្វើការស៊ើបអង្កេតភ្លាមៗ។

ជនរងគ្រោះ១០នាក់ជាស្ត្រី រួមមានបងប្អូនស្រីក្មេងៗ២នាក់របស់ស្ត្រីជាម្ចាស់រោងចក្រជនជាតិវៀតណាមនិងមានប្តីជាជនជាតិ ចិន។
សិប្បកម្មនេះទើបដំណើរការបាន៤ខែនិងជួលកម្មករជាង៤០នាក់។
ខាងក្រោមនេះ រូបភាពជនរងរបួស និងទេសភាពនៅកន្លែងកើតហេតុ៖




ប្រភព៖ vietnamnet
ដោយ មិនា