កីឡាករ កីឡាការនីចិន ត្រូវបានគេមើលឃើញថា កំពុងនាំមុខនៅក្នុងការប្រកួតកីឡា នៅអូឡាំពិក ឆ្នាំ ២០១២នេះ ជោគជ័យនេះ ក៏ត្រូវបានគេជឿថា កើតឡើងដោយការហ្វឹកហាត់យ៉ាងធ្ងន់ធ្ងរ ក្រោមអំណាចទឹកចិត្ត និងរំពាត់។
គិតមកដល់ថ្ងៃទី ៣១ កក្កដា ប្រទេសចិនកំពុងតែនាំមុខគេ សម្រាប់លទ្ធផលនៃការប្រកួតកីឡា នៅអូឡាំពិក លើកនេះ។ ក្នុងនោះ មេដាយមាសដែលចិនដណ្ដើមបាន គឺមានចំនួន ១៣ មេដាយប្រាក់ ៦ និង មេដាយសំរឹទ្ធ ៤ ។ ចំណែកមេដាយមាសដែល អាមេរិក និងបារាំង ដណ្ដើមបាន គឺមានចំនួនតិចជាងចិន។
គួរបញ្ជាក់ថា ប្រភពមួយចំនួននិយាយថា ជោគជ័យដែលប្រទេសចិនដណ្ដើមបាននេះ គឺកើតឡើងដោយការហ្វឹកហាត់យ៉ាងធ្ងន់ធ្ងរ ក្រោមអំណាចទឹកចិត្ត និងរំពាត់របស់គ្រូបង្វឹក។ ជាទូទៅកីឡាករ កីឡាការនីចិន តែងត្រូវបានបញ្ជូនមកសិក្សា និងហ្វឹកហាត់តាំងតែពីក្មេង ដូច្នេះ ការហ្វឹកហាត់របស់ពួកគេ ងាយនឹងសម្រេចបាន ប៉ុន្ដែយ៉ាងណាក៏ដោយ វិធីដែលត្រូវបានយកមកបង្ហាត់ តែងមានសភាពលំបាក និងធ្ងន់ធ្ងរ៕
កីឡាការនីចិន Ye Shiwen


ដើម្បីទទួលបានជោគជ័យនៅពេលអនាគត ពួកគេត្រូវហ្វឹកហាត់យ៉ាងធ្ងន់ធ្ងរ

តារាងចំណាត់ថ្នាក់នៃការប្រកួតនៅអូឡាំពិក ឆ្នាំ ២០១២
ដោយ ៖ សូរីយ៉ាប្រភព ៖ zing