ព័ត៌មានកីឡា៖ ប្រភពព័ត៌មានពីគេហទំព័រមួយ បានចុះផ្សាយឲ្យដឹងថា ខ្សែប្រយុទ្ធក្លឹប Barcelona សម្រេច​​​ចិត្ដប្រកាសឆ្លើយតបតម្លៃខ្លួនជាមួយ Chelsea ហើយគឺ ២១ លានផោន។ 

ខ្សែប្រយុទ្ធក្លឹប Barcelona ឈ្មោះថា Pedro ដែលទទួលការទំនាក់ទំនងយ៉ាងស្អិតរមួត ពីម្ចាស់ពានរង្វាន់​ Premier League ក្នុងរដូវកាលនេះ បានយល់ព្រមប្រកាសតម្លៃខ្លួនតបទៅវិញទាំស្រុងហើយគឺ ២១ លាន​​ផោន​ ខណៈដែលកីឡាករ ក៏មិនចង់បន្ដធ្វើជាកីឡាករ ដែលរង់ចាំទទួលឱកាសពីខ្សែប្រយុទ្ធទាំង បីរបស់ ក្រុមគឺ មាន Luis Suarez, Neymar និង Lionel Messi។ 

ប្រជាប្រិយភាពរបស់ ខ្សែប្រយុទ្ធរូបនេះ គឺមិនត្រឹមតែ Chelsea តែប៉ុណ្ណោះទេ​ដែល មាន​មនោសញ្ចេតនា​ បើ​សូម្បី​តែ បណ្ដាក្លឹបធំៗជាច្រើនទៀត ក៏ព្យាយាមតាមលួងលោមផងដែរ ដូចជា​ Man United Man City Liverpool និង Arsenal ជាដើម ប៉ុន្ដែក្នុងចំណោមពួកគេ ទាំងអស់គឺមានតែ Chelsea តែប៉ុណ្ណោះដែលនឹងអាច​មាន ឱកាសច្រើនជាងគេ ព្រោះតាមការអះអាងរបស់កីឡាករ គឺមានតែ Chelsea ដែល​មានប្រើពេល​វេលាច្រើនជាងគេ។ សម្រាប់សេចក្ដីសម្រេចបន្ដ តើនឹងត្រូវកើតឡើងទៅជាយ៉ាងណា ចំពោះ Chelsea លើ​ផ្លូវមួយនេះ? ប៉ុន្ដែយោងតាមការចុះផ្សាយរបស់ គេហទំព័រ ខ្លះបានបង្ហាញថា Chelsea ក៏បានត្រៀមខ្លួនជាស្រេច នឹងតម្លៃនេះ ហើយក៏គ្រោងនឹងចុះហត្ថលេខា​នា ២ សប្ដាហ៍ខាងមុខទៀតនេះ។ 

/

/

 

ដោយ៖ អឿ អ៊ុយប្រភព៖ sportsvibe.co.uk