ភ្នំពេញៈ អាជ្ញាធរមូលដ្ឋាន បានថ្លែងឲ្យដឹងនៅ ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ នេះថា គ្រាប់កំាភ្លើងផ្លោង មួយ គ្រាប់ ដែលនិយមនិយាយ សាមញ្ញថាគ្រាប់៦០ នោះ ត្រូវបានប្រទះឃើញ កប់ក្នុងដី ក្នុងទីតាំងអតីត សាលពិព័រណ៌ នាខាងមុខវិមានរដ្ឋសភាជាតិ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
អាជ្ញាធរមូលដ្ឋាន បានថ្លែងបន្តទៀតថា គ្រាប់កំាភ្លើងផ្លោង នេះ ត្រូវបានប្រទះឃើញនៅ ម៉ោង៩ និង៤០ នាទីព្រឹក ថ្ងៃទី១៥ ខែតុលានេះ ខណៈក្រុមកម្មករកំពុង កាយដីនៅក្នុងការដ្ឋាន កំពុងសាងសង់។
អាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ទៀតថា បន្ទាប់ពីប្រទះឃើញគ្រាប់ផ្លោងនេះ ក៏មានសេចក្តីរាយការណ៍ ទៅកាន់ ខាងស៊ីម៉ាក បន្តិចក្រោយមកខាង ជំនាញក៏បានមកយកគ្រាប់ នេះចេញពីទីតាំងដែលបាន ប្រទះឃើញ ដើម្បី ធ្វើការកំទេចចោល ៕
![src=http://image.dap-news.com:81/dap-news/dap-images/2013/october/id-078/Lay-173.jpg Photo]()
ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល