ការប្រៀបធៀបអំពីកម្មវិធីស្កេនក្រយៅដៃ រវាងស្មាតហ្វូនរបស់ក្រុមហ៊ុន Apple និងស្មាតហ្វូនរបស់Samsung នេះ អាចជួយឱ្យដឹងច្បាស់ថា Galaxy S5 ឬ iPhone 5S គឺជាទូរស័ព្ទឆ្លាតវៃ ដែលងាយស្រួលប្រើកម្មវិធីនេះ។

បន្ទាប់ពីក្រុមហ៊ុន Apple បានបំពាក់បច្ចេកវិទ្យាស្កេនក្រយៅដៃ ទៅលើប៊ូតុង home ឈ្មោះ Touch ID នៅលើ iPhone 5s ក្រុមហ៊ុន Samsung ក៏បានប្រញាប់តាមទាន់សភាពការណ៍ ដោយបន្ទាន់សម័យមុខងារនេះ នៅលើ Galaxy S5 ថ្មីបំផុតរបស់ខ្លួន។
ក្រោយពីបានបង្ហាញខ្លួន និងបានសាកល្បង មានមតិជាច្រើន និយាយខុសៗគ្នា ទៅលើដំណើរការ ក៏ដូចជាភាពងាយស្រួលរបស់បច្ចេកវិទ្យាស្គាល់ក្រយៅដៃ នៅលើម៉ាស៊ីនទាំង ២ របស់ Apple និង Samsung នេះ។
បច្ចេកវិទ្យាស្គាល់ក្រយៅដៃ Touch ID នៅលើ iPhone 5s ដំណើរការ ដោយការសង្កត់ម្រាមដៃ ទៅលើប៊ូតុង Home ចំណែក នៅលើ Galaxy S5 អ្នកប្រើប្រាស់ ត្រូវអូសម្រាមដៃ ដើម្បីឱ្យម៉ាស៊ីនស្គាល់។
វីដេអូខាងក្រោមនេះ នឹងប្រៀបធៀបអំពីមុខងារស្គាល់ក្រយៅដៃ នៅលើម៉ាស៊ីនទាំង ២ គឺ iPhone 5s និង Galaxy S5 ដើម្បីជាភ័ស្ដុតាង សម្រាប់វិភាគ ក្នុងករណីប្រើប្រាស់ជាក់ស្ដែង។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Gsmarena/Youtube