ជាទម្លាប់រាល់ពេលដែល Apple ប្រកាសបង្ហាញ iPhone ថ្មីណាមួយ ពេលនោះនឹងមានម៉ូដែលចាស់ មួយ ត្រូវបានក្រុមហ៊ុនឈប់ធ្វើការផលិត។ នៅឆ្នាំនេះ គឺដល់វេនរបស់ iPhone 5S ហើយ។ នៅលើ គេហទំព័ររបស់ Apple យើងសង្កេតឃើញថា link ចូលទៅដល់ទំព័ររបស់ iPhone 5S នេះ បានប្រែ ក្លាយទៅជាទំព័របញ្ជាទិញទុកមុនស្មាតហ្វូន iPhone SE វិញ។

/

នឹងមិនមានម៉ូដែល iPhone 5S ផលិតថ្មីបន្ថែមទៀតឡើយ បន្ទាប់ពីប្រកាសបង្ហាញ iPhone SE (រូបភាព៖ iMorre)

កត្តានេះមិនមានជារឿងចម្លែកអ្វីឡើយ សម្រាប់អតិថិជនអ្នកប្រើប្រាស់។ Apple ធ្លាប់បានឈប់ផលិត iPhone 5 នៅពេលដែលមានវត្តមានរបស់ iPhone 5C ហើយគេនៅឃើញម៉ូដែលនេះ ត្រូវបានដាក់ លក់ក្រោមទម្រង់ជាទូរស័ព្ទមួយទឹកប៉ុណ្ណោះ។

ប្រកាសថាឈប់ធ្វើការផលិត iPhone 5S ប៉ុន្តែ Apple កំពុងតែធ្វើការផលិត iPhone SE ដែលជាស្មាត ហ្វូនមានរូបរាងខាងក្រៅដូចនឹង iPhone 5S។ ដោយសារតែ iPhone ថ្មីនេះមិនមានការផ្លាស់ប្តូរការ រចនាម៉ូត បើប្រៀបជាមួយនឹង iPhone 5S ដូច្នេះ Apple អាចនឹងមិនមានជួបការលំបាកអ្វី ក្នុងការ ផលិតម៉ូដែលនេះឡើយ៕

- អានអត្ថបទ៖ Apple Watch បញ្ចុះតម្លៃលក់ តម្លៃចាប់ពី ២៩៩ដុល្លារ និងមានបន្ថែម ខ្សែនាឡិកាថ្មីៗ- អានអត្ថបទ៖ iPad Pro 9,7 បង្ហាញខ្លួនជាផ្លូវការ៖ True Tone Display, ខ្លាំងដូច 12,9, 12MP/5MP, តម្លៃចាប់ពី 599$- អានអត្ថបទ៖ iPhone SE បង្ហាញខ្លួនជាផ្លូវការ៖ អេក្រង់៤អ៊ីន Chip A9 កាមេរ៉ា 12MP តម្លៃចាប់ពី ៣៩៩ ដុល្លារ

 

ប្រែសម្រួល៖ មង្គលប្រភព៖ Apple, Zing