បើទោះជានៅលើបណ្ដាទំព័រសារព័ត៌មាន ធ្លាប់បានលើកឡើងនូវចំនុចខ្វះខាត ឬចំនុចខ្សោយមួយចំនួនរបស់ iPhone បើធៀបនឹង បណ្ដាស្មាតហ្វូនដែលប្រើ Window Phone ឬ Android ប៉ុន្ដែ ថ្មីៗនេះ Apple បញ្ជាក់ឡើងវិញនូវភាពខ្លាំងក្លារបស់ iPhone ពិសេស គឺផ្ដោតទៅលើទូរស័ព្ទ iPhone 5s។

/

តាមពិតទៅ ភាពខ្លាំងក្លារបស់ស្មាតហ្វូន iPhone 5s គឺពុំមាននរណាអាចប្រកែកបាននោះទេ ហើយដើម្បីបញ្ជាក់បន្ថែម ក្រុមហ៊ុន Apple បានបញ្ចេញវីដេអូឃោសនាថ្មីមួយទៀត សម្រាប់ iPhone 5s ក្នុងនោះ Apple បានអធិប្បាយអំពីថាមពលរបស់ស្មាតហ្វូននេះ ទាក់ទិននឹងកម្មវិធីនានា។

ជាមួយនឹងឃ្លាឃោសនា With the power of iPhone 5s, you're more powerful than you think (បកប្រែក្រៅផ្លូវការថា ៖ ជាមួយនឹងថាមពលរបស់ iPhone 5s អ្នកនឹងមានកម្លាំងខ្លាំងជាងអ្វីដែលអ្នកគិត) រួមនឹងបទចម្រៀង when I grow up ក្រុមហ៊ុន Apple ដូចជាចង់អះអាង និងសង្កត់ធ្ងន់នូវផល​ប្រយោជន៍ដ៏ច្រើននៃបរិមាណកម្មវិធីរបស់ iPhone និយាយដោយឡែក និងប្រព័ន្ធ iOS និយាយរួម។

អំពីកម្មវិធី ក្រោយពីការអភិវឌ្ឍជាច្រើនឆ្នាំកន្លង ចំនួនកម្មវិធីនៅលើ App Store នៅតែជាផ្សារដែលផ្ទុក “ទំនិញ” ដ៏ច្រើន ដែលបណ្ដាក្រុមហ៊ុនដទៃ គួរតែរៀនសូត្រតាម៕

 

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Youtube/Appleinsider