(អេក្វាទ័រ)៖ យោងតាមព័ត៌មាន CNN ចេញផ្សាយនៅព្រឹកថ្ងៃទី១៨ ខែមេសានេះបានឲ្យដឹងថា គ្រោះរញ្ជួយដីដ៏អាក្រក់បំផុត នៅប្រទេសអេក្វាទ័រ (Ecuador) ដែលមានកម្រិតរហូតដល់ ៧.៨រ៉ិចទ័រនោះ បានសម្លាប់មនុស្សកើនឡើងដល់ ២៤៦នាក់ហើយ និងរងរបួសចំនួន២៥២៧នាក់ នេះបើតាមការបញ្ជាក់ពីអនុប្រធានាធិបតី អេក្វាទ័រ លោក Jorge Glas។

/

វាពិតជាការវិនាសហិនហោចមួយសម្រាប់ តំបន់ឆ្នេរសមុទ្រភាគពាយ័ព្យ របស់ប្រទេសអាមេរិកខាងត្បូងមួយនេះ ព្រោះថា អគារផ្សេងៗ លំនៅដ្ឋាន និងហេដ្ឋរចនាសម្ព័ន្ធជាច្រើនបានដួលរលំ ហើយខ្លះទៀតបានខ្ទេចខ្ទីអស់តែម្តង។ មនុស្សភាគច្រើនដែលស្លាប់ និងរងរបួសនោះ គឺដោយសារតែ អគាររលំ និងបាក់បែកធ្លាក់សង្កត់ពីលើ ហើយមនុស្សជាច្រើនអាចកំពុង ជាប់ក្រោមគំនរអគារបាក់បែកបន្ថែមទៀត៕

សូមទស្សនាវិដេអូ នៃការរញ្ជួយដីនៅអេក្វាទ័រ៖

 

width=730

width=730

width=730

width=730

width=730

/

/

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី