កាលពីថ្ងៃទី២៨កក្កដា យន្តហោះដឹកទំនិញមួយគ្រឿង របស់ក្រុមហ៊ុនAsiana Airlines បានធ្លាក់នៅជិតកោះ Jeju ប្រទេសកូរ៉េ ខាងត្បូង មានមនុស្សស្លាប់ពីរនាក់ ។ អ្នកនាំ
ពាក្យរបស់ Asiana បានឲ្យដឹងថា យន្តហោះបានចេញពីព្រលានយន្តហោះ Incheon
ទីក្រុងសេអ៊ូល ព្រឹកមិញ សំដៅទៅកាន់ប្រទេសចិន និងដឹកទំនិញ ៥៨ តោន។
យន្តហោះBoeing 747 របស់ Asiana Airlines
ជាប្រភេទយន្តហោះBoeing 747 បានបើកធ្លាក់នៅជិតកោះ Jeju។តាមប្រភពព័តមាន
Yonda បានឱ្យដឹងថាមនុស្សពីរនាក់ស្លាប់នោះគឺជាក្រុមអាកាសយានិក។Asiana Airlines
ក៏បានឲ្យដឹង ថាបច្ចុប្បន្នមិនទាន់ដឹងច្បាស់ថាគ្រោះថ្នាក់នេះមានទាក់ទងទៅនឹងធាតុ
អាកាសនោះឬទេ។

ក្រុមហ៊ុន Asiana Airlines ជាក្រុមហ៊ុនយន្តហោះធំទីពីរនៅកូរ៉េខាងត្បូង ៕
ប្រភព៖ tuoitre
ដោយ៖ ណាវី