គំរូស្មាតហ្វូន 4ស៊េរី ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនរបស់ Samsung ក្នុងនោះមាន Galaxy S III, Galaxy S Duos, Galaxy Ace Duos និង Galaxy Ace 2នឹងមានថែមនូវ Version La Fleur ដែលមានរូបផ្កាយ៉ាងស្រស់ស្អាត។

Brand Name La Fleur ត្រូវបាន Samsung បង្កើតឡើងតាំងពីឆ្នាំ2009 សំរាប់ហៅទៅលើបណ្តា Version ស្មាតហ្វូនដែលផលិតមានចំនួនកំនត់ និងសំរាប់ក្រុមមនុស្សប្រើប្រាស់ទៀងទាត់នូវផលិតផលទាំងនេះ។ វាមិនមែនជាផលិតផលដែលត្រូវបានដាក់លក់ទូលំទូលាយឡើយ ប៉ុន្តែតែងតែត្រូវបាននារីៗ ស្រលាញ់ចូលចិត្ត និងវាយតំលៃខ្ពស់។

/

សំរាប់លើកនេះ Samsung បានបំពេញបន្ថែមចូលក្នុងស៊េរី La Fleur 4 model ថ្មីទៀតដែលប្រើប្រាស់Android ដែលមានពីរពណ៌ គឺពណ៌ស និងពណ៌ផ្កាឈូកដែលត្រូវបានរចនាម៉ូដយ៉ាងស្រស់ស្អាតទាំងផ្ទៃខាងមុខ និងខាងក្រោយ។ ស្មាតហ្វូនទាំងនេះនឹងដាក់លក់នៅចុងខែមករា ឆ្នាំ2013 ដើម្បីស្វាគមន៍បុណ្យនៃក្តីស្រលាញ់ 14 កុម្ភះ។

ក្នុងនោះ Galaxy S III Mini - ស្មាតហ្វូនទំហំ 4 inch របស់ Galaxy S III  ក៏នឹងត្រៀមខ្លួនបន្ថែមនូវពណ៌ថ្មីគឺ ពណ៌ប្រផះ ខ្មៅ និងក្រហម។ សំរាប់ស្មាតហ្វូនទំហំធំ Galaxy Note II ក៏ត្រូវបានបន្ថែមពណ៌ថ្មីផងដែររួមមាន ពណ៌ទង់ដែង ខៀវ និងផ្កាឈូក៕

ដោយ៖ សិលាប្រភព៖ VE