កូរ៉េខាងត្បួង៖ តាមការអោយដឹងពីក្រុមហ៊ុនផលិតរថយន្ដ NHTSA កាលពីពេលថ្មីៗនេះ ថា រថយន្ដ Hyundai ខា្នតតូចចំនួន ១៣,៥០០គ្រឿង ម៉ាក Veloster ត្រូវបានហៅត្រឡប់មកវិញ ដើម្បីកែសម្រួល ដោយសារតែមានបញ្ហាហ្វ្រាំង និងដំបូល។

width=457

តាមការអោយដឹងពីក្រុមហ៊ុន បាននិយាយថា Hyundai ត្រូវតែកែសម្រួលរថយន្ដ Veloster ឡើងវិញ ហើយក្រុមហ៊ុននេះ បាននាំត្រឡប់មកវិញនូវរថយន្ដ Veloster ចំនួន 13,500 គ្រឿង ក្នុងបំណងកែសម្រួលបញ្ហាហ្វ្រាំង និងដំបូល ដើម្បីអាចអោយមានភាពទាក់ទាញដល់អតិថិជន។ នៅពេលដែល Veloster បានកែសម្រួលហើយ វានឹងជារថយន្ដដែលមានការទាក់ទាញជាងមុន។​

width=457

width=457

ជាមួយពណ៌ដ៏ស្រស់ស្អាត ដំបូលបើកពីលើ និងកម្លាំងម៉ាស៊ីនខ្លាំងជាងមុនផងនោះ Veloster ពិតជាមានប្រិយភាពជាងមុនមែន ជាពិសេស គឺសម្រាប់អំឡុងពេលជិតបំណាច់ឆ្នាំ២០១២នេះតែម្ដង។ តម្លៃរថរយន្ដគឺ ចាប់ពី ១៧,៧៩៩ ដល់ ១៨,២២៥ ដុល្លារអាមេរិក៕

ដោយ៖ វត្ដីប្រភព៖ usatoday