ថ្មីៗនេះ អ្នកនិយមចូលចិត្តលេងអ៊ីនធើណេតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានឃើញបណ្តាររូបភាពដែលគេថតបានក្នុងរឿងឈ្លោះគ្នាមួយរវាងJustin Bieber និងpaparazzi ត្រូវបានបង្ហាញ។
ហេតុការណ៍នោះមិនទាន់មានព័ត៌មានច្បាស់លាស់ឡើយ ប៉ុន្តែតាមរយះរូបថតនិងព័ត៌មានមួយចំនួនពីអ្នកដែលស្ថិតក្នុងហេតុការណ៍នោះ មើលទៅJustin ដូចជាមានការខឹងសម្បារយ៉ាងខ្លាំង។ តាមកាសែតអាមេរិច នៅពេលដែលនាំមិត្តស្រីSelenaដើរលេង ដោយរថយន្តមួយ Justinមិនអាចទ្រាំបាន នៅពេលដែលPaparazzi រំខានដោយឈរនៅកណ្តាលផ្លូវឃាត់រថយន្តដើម្បីថតរូប។ ក្នុងពេលមិនអាចហាមឃាត់ខ្លួនឯងបាន Justinបានបើកទ្វារឡានចុះដេញតាមPaparazzi នោះ។ក្នុងហេតុការណ៍ឈ្លោះគ្នានោះមិនមានព័ត៌មានបង្ហាញឲ្យដឹងច្បាស់លាស់ថាយ៉ាងណានោះឡើយ តែតាមប្រភពមួយចំនួនបានឲ្យដឹងថាJustin បានដាល់ទៅលើមុខរបស់Paparazzi។ តាមរយះរូបថតមួយចំនួនបានបង្ហាញឲ្យឃើញ Justinបានរបូតស្បែកជើងថែមទៀតផង មិនដឹងថាការរបូតនេះក្នុងពេលរត់ដេញតាមPaparazzi រឺប្រើស្បែកជើងនេះសំរាប់វាយប្រហារនោះទេ។ បន្ទាប់មកប៉ូលីសក៏បានមកដល់ដើម្បីរៀបចំសណ្តាប់ធ្នាប់។សូមទស្សនានូវរូបថតខាងក្រោមនេះ ដូចតទៅ៖

Justin ចុះពីលើឡានដេញតាម paparazzi

អ្នកទាំងពីរដូចជាកំពុងឈ្លោះគ្នា

Justin របូតស្បែកជើង




មុខJustin ដូចជាមានកំហឹងខ្លាំងណាស់



Selena ក៏មានការខឹងសម្បារដែរ

ប៉ូលីសនិងពេទ្យក៏បានមកដល់





Paparazzi ដូចត្រូវគេវាយចំមុខ
ដោយ៖ សិលាប្រភព៖ k14