អាគារថាមពលព្រះអាទិត្យដ៏ធំមួយនឹងត្រូវបានសាងសង់ឡើងនៅលើវាលខ្សាច់ Arizona
ក្នុងប្រទេស អាមេរិច ។ សំណង់ថ្មីនេះនឹងមានកំពស់ខ្ពស់ជាងអាគារ Empire State Building
ទ្វេរដង និងក្លាយជាសំណង់ដែលមានកំពស់ខ្ពស់បំផុតលំដាប់ទីពីរ នៅលើពិភពលោក
ក្រោយពេលដែលសាងសង់រួច ។
ជាមួយកំពស់ ៧៩២ម៉ែត្រ អាគារថាមពលព្រះអាទិត្រនេះ នឹងឈរលំដាប់ទីពីរបន្ទាប់ពី
អាគារ Burj Khalifa នៅ Dubai ដែលមានកំពស់ ៨២៨ ម៉ែត្រ ។
អាគារថាមពលព្រះអាទិត្រមានកំពស់ ៧៩២ ម៉ែត្រ នឹងត្រូវបានសាងសង់ឡើងនៅលើវាល
ខ្សាច់ ដែលស្ថិតនៅចំងាយពីទីក្រុង Phoenix ភាគខាងលិចប្រហែល ២១០ គីឡូម៉ែត្រ នៅ
ក្នុងសហរដ្ឋអាមេរិច ។ ការប៉ាន់ប្រមាណពីបន្ទះថាមពលដែលបានបំពាក់លើអាគារនោះ
ថានឹងផ្តល់ថាមពលបានជាង ១លានគីឡូវ៉ាត់ម៉ោង ដែលអាចឆ្លើយតបទៅនឹងតំរូវការ នៃ
ការប្រើប្រាស់អគ្គីសនី របស់អាគារទាំងឡាយ និង ១៥០០០០ គ្រួសារដែលនៅជុំវិញតំបន់
នោះ ។
រង្វង់មូលដែលមានបន្ទះផ្ទុកថាមពលព្រះអាទិត្រ នៅជុំវិញអាគារនោះ និងមានវិជ្ជមាត្រឡើង
ដល់ ៣,២គីឡូម៉ែត្រ និង វិជ្ជមាត្រនៃអាគារនេះមានទំហំប្រហាក់ប្រហែលទៅនឹងទីលាន
បាល់ទាត់មួយ ។ ជាមួយកំពស់ ៧៩២ម៉ែត្រ អាគារថាមពលព្រះអាទិត្រនេះ នឹងឈរលំដាប់
ទីពីរបន្ទាប់ពីអាគារ Burj Khalifa នៅ Dubai ដែលមានកំពស់ ៨២៨ ម៉ែត្រ និងជាអាគារ ខ្ពស់
បំផុតលើពិភពលោក ។
ចំពោះថិវិការចំណាយក្នុងការសាងសង់ ត្រូវបានធ្វើការប៉ាន់ស្មាន ប្រមាណជា ៧០០លាន
ដុល្លាអាមេរិច ដែលទទួលរចនានិងសាងសង់ដោយក្រុមហ៊ុន EnviroMission ។ ហើយបើ
គំរោងទទួលបានជោគជ័យ ក្រុមហ៊ុន EnviroMission និងមានគំរោងសាងសង់បន្តនៅក្នុង
ប្រទេស ម៉ិចស៊ិចកូ ឥណ្ឌា និង ប្រទេស អូស្រ្តាលី ផងដែរ ។
ខាងក្រោមនេះជារូបភាពមួយចំនួន នៃគំរូរបស់អាគារថាមពលព្រះអាទិត្រ ដែលនឹងត្រូវបាន
សាងសង់នាពេលខាងមុខ ៖
អាគារនេះនឹងត្រូវសាងសង់ឡើងនៅលើវាលខ្សាច់មួយដែលមានចំងាយពីទីក្រុង Phoenix ភាគខាងលិចប្រហែល ២១០ គីឡូម៉ែត្រ ។
តាមការសង្ឃឹមទុកថាបន្ទះថាមពលដែលបានបំពាក់លើអាគារនោះនឹងផ្តល់ថាមពលបាន
ជាង ១លានគីឡូវ៉ាត់ម៉ោង ។

នឹងចំណាយថវិការ ចំនួន ៧០០លានដុល្លាដើម្បីសំរេចបានសមិទ្ធិផលមួយនេះ ។
បន្ទះផ្ទុកថាមពល មានវិជ្ជមាត្រ រហូតដល់ ៣,២ គីឡូម៉ែត្រ ៕
(ពី Dailyinfo)
រដ្ឋា