កាលពីយប់មិញ ម៉ោង ១និង៤៥នាទី នៅកីឡាដ្ឋាន Amsterdam Arena បានបើកទ្វារស្វាគមន៍ការប្រកួត Europa League វគ្គផ្តាច់ព្រ័ត្ររវាងក្រុម Chelsea ជាមួយ Benfica ។

/ក្នុងតង់ទី ១ ក្រុមទាំងពីរ បានលេងយុទ្ធសាស្រ្តស្ទាបស្ទង់គ្នា លាយឡំជាមួយការសំរុកខ្លះដែលតែមិនអាច ធ្វើអោយក្រុមណាមួយមានប្រៀបលើក្រុមណាមួយនោះទេ រហូតដល់ចប់តង់ទី ១ក្នុងពិន្ទុគ្រាប់បាល់ ០ ទល់ ០ ។តង់ទី ២ ចាប់ផ្តើមក្រុមទាំងពីរ ក៏ប្តូរយុទ្ធសាស្រ្តចាប់ផ្តើ់មវាយសម្រុកគ្នាទៅវិញទៅមក ដោយChelsea ជាអ្នកមានប្រៀបជាង ។ ចូលមកដល់នាទី ទី ៦០ កីឡាករ Torres ស៊ុតបានមួយគ្រាប់នាំមុខមុន បន្តមកទៀតក្នុងនាទី ទី ៦៨ ក្រុម Benfica តាមបានស្មើវិញ ក្នុងនាទី ទី ៦៨ ដោយកីឡាករ Cardozo តែ Chelsea ក៏ខំប្រឹងសំរុកសារជាថ្មីម្តងទៀត ដែលធ្វើបានដោយកីឡាករខ្សែប្រយុទ្ធ Ivanovic ក្នុងម៉ោងបន្ថែមនាទីទី ៩៣ ធ្វើអោយ Chelsea ឈ្នះលើក្រុម Benfica ក្នុងពិន្ទុគ្រាប់បាល់ ២-១ គ្រងតំណែងជើងឯក Europa League ២០១៣ ៕

/

 

ដោយ ៖ កុសលប្រភព ៖ k14