ភពសុក្រ (Venus) គឺជាភពទីពីរក្នុងប្រព័ន្ធព្រះអាទិត្យ មានបរិស្ថានមហាអាក្រក់ និងមានភ្នំភ្លើងយក្សផងដែរ។

/

មួយថ្ងៃនៅលើភពសុក្រ ស្មើនឹង ២៤៣ថ្ងៃនៅលើភពផែនដី ដោយសារតែវាវិលយឺតខ្លាំងពេក។ ប៉ុន្តែ មួយឆ្នាំរបស់ភពសុក្រ ស្មើនឹង ២២៤,៧ថ្ងៃ នៅលើផែនដី នេះបើតាមទំព័រ Telegraph។

បរិស្ថាននៅលើភពសុក្រ ពិតជាអាក្រក់ក្រៃលែង។ សីតុណ្ហភាពនៅលើភពនេះ គឺ ៤៧០អង្សា អាចធ្វើឱ្យសំណរលាយបាន។ សម្ពាធបរិយាកាសនៅលើភពនេះ ស្មើនឹងសម្ពាធទឹកសមុទ្ររបស់ផែនដីក្នុងជម្រៅមួយគីឡូម៉ែត្រ។ ភពសុក្រគឺជាភពមួយដែលភ្លឺបំផុតនៅលើអាកាស បណ្ដាលឱ្យមនុស្សជាច្រើនច្រឡំថា វាជា UFO ។

ភពសុក្រ មានភ្នំភ្លើងច្រើនជាងគេបង្អស់ក្នុងចំណោមភពទាំងឡាយនៅក្នុងប្រព័ន្ធព្រះអាទិត្យ។ ភ្នំភ្លើងមួយចំនួននៅលើភពនេះ មានអង្កត់ផ្ចិតឡើងដល់ ២៤០គីឡូម៉ែត្រ។ អ្នកវិទ្យាសាស្ដ្រមួយចំនួនយល់ថា នៅពេលអនាគត ពេលព្រះអាទិត្យរីកធំ វានឹងបណ្ដាលឱ្យផែនដីមានបរិស្ថានដូចទៅនឹងភពសុក្រនាបច្ចុប្បន្ន។

ប្រែសម្រួល ៖ តារាប្រភព ៖ Telegraph