
យោងតាមសារព័ត៍មាន BBCបានអោយដឹងថា Abdel Fattah Younes មេបញ្ជាការ
ជាន់ខ្ពស់របស់ក្រុមបះបោរលីប៊ីដែលកំពុងដឹកនាំការ ប្រឆាំង ទាមទារអោយលោក
Muammar Gaddafi ចាកចេញពីអំណាចបានត្រូវគេធ្វើឃាតកាលពីថ្ងៃទី ២៨ ម្សិល
មិញនេះ។
ការប្រជុំមួយត្រូវបានគេរៀបចំសម្រាប់ឆ្លើយនឹងសំនួរទាំងឡាយណាដែលទាក់ទង
ដល់ដំណើរការយោធា ហើយ លោក Abdel Fattah Younes ត្រូវមានវត្តមាននៅទីនោះ តែលោកត្រូវបានគេសម្លាប់មុនពេលចូលប្រជុំ។
តាមប្រភពនានាបានអោយដឹងទៀតថា គេសង្ស័យថាឃាតករបន្លំខ្លួនក្នុងក្រុមបះបោរ។
ក្រៅពីលោក Abdel Fattah Younes ក៍មានការធ្វើឃាតជំនួយការរបស់លោកពីរនាក់
ទៀតដែរ។
លោក Abdel Fattah Younes កាលពីមុនជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់រដ្ឋភិបាល
លីប៊ី តែរូបលោកបានផ្ដាច់ខ្លួនចុះចូលក្រុមបះបោរកាលពីខែកុម្ភៈ ហើយរូបលោក ក៍
ធ្លាប់ជាអ្នកដែលបានជួយជ្រោមជ្រែងអោយលោក Gaddafi បានឡើងកាន់អំណាច
កាលពីឆ្នាំ ១៩៦៩។
ប្រភព៖ BBC
ដោយ៖ សំអាត