ពាណិជ្ជកម្មចក្រវាឡ ស្តាប់ទៅហាក់បីដូចជាប្លែក ហើយក៏ប្រហែលជាត្រូវចំណាយច្រើន
និង គ្មានប្រយោជន៍ ។ តែផ្ទុយទៅវិញវាជាការសំរេចចិត្តមួយដ៏មោះមុត និងមានប្រយោជន៍
បំផុតសំរាប់ម្ចាស់ជំនួញល្បីឈ្មោះមួយចំនួនដូចជា Coca-Cola, BMW, Pepsi, KFC,... ។
ប្រភេទរូបភាពផ្សាយពាណិជ្ជកម្ម ដែលត្រូវបានហៅថា ពាណិជ្ជកម្មចក្រវាឡ នេះបាន
បង្កើតឡើងតាំងពីឆ្នាំ ១៩៦៥ ហើយស្ទើរតែទាំងអស់នៃផ្លាកពាណិជ្ជកម្មទាំងនោះ គឺអាច
មើលឃើញពីលំហរអាកាសមានកំពស់រាប់រយម៉ែត្រឯណោះ ។
ខាងក្រោមនេះ ជាការផ្សាយពាណិជ្ជកម្មមួយចំនួន ដែលគួរអោយទាក់ទាញបំផុតពីទំព័រ
Google Sightseeing ៖
១.Coca Cola

នៅលើវាលខ្សាច់ ខាងក្រៅ Arica ប្រទេស ឆែក ផ្លាកសញ្ញារបស់ Coca-Cola មានប្រវែង
១៤០ ម៉ែត្រ និងបានបង្កើតឡើងពីដប Coca-Cola ចំនួន ៧០០០០ ដប ។ ហើយនេះក៏ជា
កាដូអនុស្សាវរីយ៍សំរាប់ថ្ងៃគំរប់ខួប ១០០ឆ្នាំរបស់ Coca-Cola នៅឆ្នាំ ១៩៨៦ ។
២.BMW

Logo ដ៏ល្បីឈ្មោះនេះត្រូវបានដាក់តាំងនៅលើដំបូលសារមន្ទីរ BMW នៅទីក្រុង Munich
ប្រទេស អាល្លឺម៉ង់ ។
៣.Mozilla

ផ្លាកសញ្ញានេះមានទំហំ ៦៧ ម៉ែត្រ ត្រូវបានធ្វើឡើងដោយក្រុមអ្នកប្រើប្រាស់ Linux នៃ
សាកលវិទ្យាល័យ ក្នុងរដ្ឋ Oregon សំរាប់ជាអនុស្សាវរីយ៍ថ្ងៃបង្កើតឡើងនៃ Firefox 2.0 ។
ហើយដើម្បីធ្វើបាន logo មួយនេះ មនុស្ស ១២នាក់ត្រូវទៅលោតទន្ទ្រាំនៅលើវាលស្រែស្រូវ
សាឡីពេញមួយយប់ ។
៤.Rotary International

ខ្សែរដៃ Rotary International នៅឯ Sao Paulo ប្រទេស ប្រេស៊ីល ។
៥.Ford

Logo Ford ដ៏ធំនៅទីស្នាក់ការធ្វើពិសោធន៍ របស់ Ford នៃទីក្រុង Dearborn រដ្ឋ Michigan
ប្រទេស អាមេរិច ។
៦.KFC

KFC ចំណាយពេល ៦ថ្ងៃដើម្បីសាងសង់រូបលោក Colonel Sanders ដ៏ធំលៃសាងសង់ពី
ឥដ្ឋ ៣០x៣០ ស.ម ចំនួន ៦៥០០០ ដុំ ។ Logo នេះមានទីតាំងនៅឯវាលខ្សាច់ Rachel រដ្ឋ
Nevada សហរដ្ឋអាមេរិច និងក្នុងគោលដៅធ្វើការផ្សព្វផ្សាយ ដែល KFC បានប្តូរ Logo នៅ
ឆ្នាំ ២០០៦ ។
៧.Signs + Decal

ពាណិជ្ជកម្ម �Brooklyn (បេះដូង) អ្នក� នេះនៅលើកំពូលអាគារក្រុមហ៊ុន Signs + Decal
នៅឯ Brooklyn ទីក្រុង New York ។
៨.Pepsi

ផ្លាកសញ្ញា Logo ដ៏ធំរបស់ Pepsi នេះស្ថិតនៅក្នុងបរិវេណអាងហែលទឹកនៃ ឧទ្យានទឹក
Big Surf នៅឯ Phoenix រដ្ឋ Arizona សហរដ្ឋអាមេរិច ។
៩.Readymix

ផ្លាកសញ្ញា Logo Readymix នេះស្ថិតនៅលើវាលខ្សាច់ ក្នុងប្រទេស អូស្រ្តាលី មើលពីលើ
ចំង៉ាយ៦០០ ម៉ែត្រ ។ Logo នេះស្ថិតនៅទីនោះតាំងពីឆ្នាំ ១៩៦៥ មកម្ល៉េះ ។
១០.Jostwine.com

ចំការទំពាំងបាយជូរស្ថិតនៅលើតំបន់ឆ្នេរសមុទ្រ ។ មិនត្រឹមតែមានដាំទំពាំងបាយជូរ
ប៉ុណ្ណោះទេ ពួកគេក៏បានផ្សព្វផ្សាយពាណិជ្ជកម្មពី គេហទំព័ររបស់ខ្លួនផងដែរ ។
១១.IMAX

Logo របស់ IMAX ស្ថិតនៅលើដំបូលមជ្ឈមណ្ឌល អប់រំ Aero Space នៅឯ Little Rock រដ្ឋ
Arkansas នៅក្បែរផ្លូវឡើងចុះ របស់យន្តហោះ នៃព្រលាន Little Rock ។
១២.Morton Salt

ផ្លាក Morton Salt ស្ថិតនៅលើដំបូលមួយនៃរោងចក្ររបស់ក្រុមហ៊ុននេះ នៅឯ Chicago
រដ្ឋ Illinois សហរដ្ឋអាមេរិច ជាមួយពាក្យស្លោក �When it Rains it Pours� និង
�Morton Salt Girl� ៕
(ពី BusinessInsider)
រដ្ឋា