ព័ត៌មានអន្តរជាតិ ៖ ពាក់ព័ន្ធប្រធានបទក្តៅ នៃការបាត់ខ្លួន មហាសេដ្ឋីចិន នាំ  អោយសង្គមអនឡាញ និងបណ្តាសារព័ត៌មានក្នុងស្រុក ក្រៅស្រុក មានការចាប់អារម្មណ៍កាន់តែខ្លាំង ឡើង  ពីការបង្ហាញខ្លួន ឡើងវិញរបស់សេដ្ឋីចិន Guo Guangchang មិនថាការបង្ហាញខ្លួនឡើងវិញនៅក្នុងស្រុកឬក៏ក្រៅស្រុក នោះទេ ។

/

សន្លឹករូបថត បង្ហាញជាក់ស្តែង សេដ្ឋីចិន Guo Guangchang បង្ហាញខ្លួនជា  លើកទី ២ ក្រោយពីបាត់ ខ្លួននោះ ទទួលបានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្តាញសង្គម  ចិន  Weibo  ពោល លោកបាន បង្ហាញខ្លួនសាជាថ្មី នៅក្នុងទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក ។

/

របាយការណ៍ ពីសប្តាហ៍កន្លងទៅនេះ​អោយដឹងថា សេដ្ឋីចិន Guo   ដែល ជានាយកប្រតិបត្តិក្រុមហ៊ុន Fosun Group អំឡុងថ្ងៃសុក្រ សប្តាហ៍មុន បានបាត់ខ្លួន ក្រោមហេតុផលតែមួយគត់ នោះគឺ ចូលខ្លួន បំភ្លឺក្តីស៊ើបអង្កេត ពាក់ព័ន្ធអំពើពុករលួយ ដែលជា   ចំណាត់ក្តៅ  នៅក្នុង  ប្រទេសចិន បើកការស៊ើប អង្កេតទៅលើបណ្តាមន្រ្តីជាន់ខ្ពស់ តួយ៉ាង អតីត ប្រធានសហគ្រាសរដ្ឋ លោក Wang Zongnan ដែល មានទំនាក់ទំនងជិតស្និទ្ធនឹងសេដ្ឋី Guo Guangchang  នោះ ត្រូវបានផ្តន្ទាទោសអោយជាប់ពន្ធនាគារ ដល់ទៅ ១៨ ឆ្នា ពីបទប្រព្រឹត្តិអំពើពុករលួយ ស៊ីសំណូក ។ រយៈពេល ៤  ថ្ងៃក្រោយពីបាត់ខ្លួន សេដ្ឋី លំដាប់កំពូលចិនរូបនេះ បានបង្ហាញខ្លួនសាជាថ្មី ជាលើកដំបូង នៅក្នុង   កិច្ចប្រជុំក្រុមហ៊ុន ។ ដោយ ឡែក ទើបតែមកទល់បច្ចុប្បន្នភាព ថ្ងៃសុក្រ ម្សិលមិញនេះ សន្លឹករូបថត សេដ្ឋីចិនរូបនេះ ត្រូវបានគេ មើលអោយឃើញជាក់ស្តែងថា បានបង្ហាញខ្លួនសាជាថ្មី ជាលើកទី ២ នៅលើ  ទឹកដី សហរដ្ឋអាមេរិក ដែលទីនោះផ្ទាល់សេដ្ឋីចិនរូបនេះ គឺជាម្ចាស់អចលនទ្រព្យសំណង់អាគារ  ខ្ពស់កប់ពពក One Chase Manhattan Plaza ដែលលោកបានបញ្ជាទិញក្នុងតម្លៃ ៧២៥លានដុល្លារ កាលពីឆ្នាំ ២០១៣៕

- អាន ៖ សេដ្ឋីចិន បាត់ខ្លួន ផ្អើល កាលពីថ្ងៃសុក្រ នោះ បង្ហាញខ្លួន មួយភ្លែត ពេលប្រជុំ

- អាន ៖ ន៎ុះ សេដ្ឋីចិន បាត់ខ្លួន នាំមកនូវ ភាពរង្គោះរង្គើ ទីផ្សារ ភាគហ៊ុន ហើយ

/

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា