ភពទី៩ត្រូវបានគេជឿថា ធំជាងផែនដី ១០ដង និងអាចបង្កការច្របូកច្របល់ក្នុងប្រព័ន្ធព្រះអាទិត្យ។

/

ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ដ្រ មកពីសកលវិទ្យាល័យ New Mexico (NMSU) បានលើកឡើងនូវការបកស្រាយអំពីប្រភពរបស់ភពទី៩ នេះបើតាមទំព័រ Daily Mail។

អ្នកវិទ្យាសាស្ដ្រ យល់ថា ភពទី៩ ស្ថិតនៅជាយដែននៃប្រព័ន្ធព្រះអាទិត្យ និងជាកត្តាមួយ បង្កឱ្យមានភាពប្រមូលផ្ដុំដ៏ចម្លែករបស់អាចម៍ផ្កាយនៅខ្សែក្រវាត់ Kuiper បណ្ដាលឱ្យអាចម៍ផ្កាយទាំងនេះ បម្លាស់ទីខុសប្រក្រតីនៅលើគន្លងគោចរជុំវិញព្រះអាទិត្យ។

អ្នកវិទ្យាសាស្ដ្រ James Vesper ថ្លែងនៅក្នុងសន្និសីទកាសែតថា ៖ “ភពទី៩ អាចមានប្រភពជាភពគ្មាន “ផ្ទះសម្បែង” ដែលហោះហើរដោយសេរីក្នុងអវកាស ដោយមិនមានជាប់ទាក់ទិននឹងផ្កាយណាមួយ”។

កាលពីឆ្នាំទៅ ក្រុមអ្នកវិទ្យាសាស្ដ្រដែលមានគ្នា ១០នាក់ ក៏បានជឿជាក់ថា ភពទី៩នឹងបង្ហាញខ្លួនក្នុងរយៈពេល ១៦ខែខាងមុខ។

/

ភពអាថ៌កំបាំងនេះ ត្រូវបានគេជឿថា ធំជាងផែនដី ១០ដង និងអាចធ្វើឱ្យមានការច្របូកច្របល់ និងប្ដូរផ្លាស់គន្លងគោចររបស់ភពផ្សេងៗក្នុងប្រព័ន្ធព្រះអាទិត្យ បើសិនវាហោះមកក្បែរ៕

ប្រែសម្រួល ៖ តារាប្រភព ៖ Dailymail