កាលពីម្សិលមិញតុលាការក្រុងភ្នំពេញ បានចោទប្រកាន់បុរសម្នាក់ ពីបទគំរាមកំហែងបង្ហោះរូបអាក្រាតរបស់មិត្តស្រីរបស់ខ្លួននៅលើ បណ្តាញសង្គមហ្វេសបុក បន្ទាប់ពីស្នេហារបស់ពួកគេបានបែកបាក់។លោក ប៊ុន ហេង មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យបាន ឲ្យដឹងថាជនជាប់ចោទឈ្មោះ ហង្ស ស៊ីង អាយុ ៤១ ឆ្នាំ ជាម្ចាស់ហាងលក់ឆ្នោតមួយកន្លែង នៅសង្កាត់ចោមចៅ៣ ។ គាត់មានប្រពន្ធ និងកូនបួននាក់។លោក ស៊ីង ត្រូវបានចោទប្រកាន់ពីបទគំរាម និងផលិតរូបភាពអាសអាភាស។ គាត់ត្រូវប្រឈមមុខនឹងការជាប់ពន្ធធនាគាររយៈពេលពីរឆ្នាំ ប្រសិនបើត្រូវបានផ្តន្ទាទោស។

ជនជាប់ចោទត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ បន្ទាប់ពីនារីរងគ្រោះ អាយុ ២៣ ឆ្នាំ ដែលជាគូស្នេហ៍បានដាក់ពាក្យបណ្តឹង។លោក ហេង បាននិយាយថានៅឆ្នាំ ២០១៥ ជនជាប់ចោទបានជួល នារីរងគ្រោះ មកលក់ឆ្នោតឲ្យខ្លួន ដោយឲ្យប្រាក់ខែ ១៥០ ដុល្លារក្នុងមួយខែ។ប៉ុន្មានខែបន្ទាប់ពីជនរងគ្រោះធ្វើការនៅទីនោះ លោក ស៊ីង បានចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយនាង។លោក ហេង បានថ្លែងថា «យោងតាមចម្លើយរបស់ជនរងគ្រោះ រាល់ពេលដែលពួកគេរួមភេទជាមួយគ្នា ជនជាប់ចោទតែងតែថតរូប»។ ហើយគាត់បានរក្សាទុករូបភាពទាំងនោះ នៅលើទូរស័ព្ទរបស់គាត់។ ”
”រាល់ពេលដែលពួកគេឈ្លោះគ្នា ជនជាប់ចោទតែងតែគំរាមបង្ហោះរូបអាក្រាត នៅលើបណ្តាញសង្គមហ្វេសប៊ុក”។នៅថ្ងៃទី ១៣ ខែមេសា ជនរងគ្រោះបានបញ្ចប់ទំនាក់ទំនងនេះ បន្ទាប់ពីភរិយារបស់ជនជាប់ចោទចាប់បាន និងគំរាមនាង។លោកបានបន្ថែមថាជនជាប់ចោទ មិនយល់ស្របនឹងការបែកបាក់នេះទេ ហើយនៅតែបន្តទូរស័ព្ទទៅរកជនរងគ្រោះ តែជនរងគ្រោះមិនអើពើនឹងគាត់។លោក ហេង បាននិយាយថា ជនជាប់ចោទខឹងនឹងជនរងគ្រោះ ហើយបានផ្ញើវីដេអូរូមភេទទៅឲ្យនាង ដោយគំរាមថានឹងបង្ហោះវា បើនាងមិនព្រមជួបគាត់។បន្ទាប់ពីបានទទួលការគំរាមនោះ ជនរងគ្រោះ បានដាក់ពាក្យបណ្តឹង ទៅកាន់ស្នងការដ្ឋាននគរបាល សង្កាត់ច្បារមន ៣។ ហើយបន្ទាប់មកជនជាប់ចោទ ត្រូវបានចាប់ខ្លួននៅផ្ទះសំណាក់មួយ ដែលគាត់នឹងណាត់ជួបជនរងគ្រោះ។លោកបានកត់សម្គាល់ថា បន្ទាប់ពីការចាប់ខ្លួនប៉ូលីសបានរឹបអូសទូរស័ព្ទ របស់ជនជាប់ចោទ ហើយនិងរូបថតទាំងនោះ ៕

ប្រភព ៖ khmertimes